RFI Khmer Radio: 4 million of pornography photos are removed from internet every year រូបថត​អាស​អាភាស​ជាង​៤លាន​សន្លឹក​ត្រូវ​លុប​ចោល​ជា​រៀង​រាល់​ឆ្នាំ

រូបថត​អាស​អាភាស​​ជាង​ ​៤លាន​ ត្រូវ​​លុប​ចេញ​​​ ពី​ប្រព័ន្ធ​​អ៊ិនធឺណិត ​​ជា​រៀងរាល់​ឆ្នាំ​។​ ចំពោះ​​​កម្ពុជា​​ រូបថត​អាស​អាភាស​​ចំនួន​ ៦៣​​ករណី ​​ក៏​ត្រូវ​បាន​លុប​​ចេញ​ដែរ។​ ​នេះ​​បើ​​តាម​​ការ​​ឲ្យដឹង ​​នៅ​​ក្នុង​​កិច្ច​ពិភាក្សា​​ ស្តីពី​​ការ​ប្រយុទ្ធ​ប្រឆាំង​​អំពើ​កេង​​ប្រវ័ញ្ច​ និង​​ការ​​រំលោភ​​បំពាន​​ផ្លូវ​ភេ​ទ​​​លើ​​​កុមារ តាម​ប្រព័ន្ធ​អ៊ិន​ធឺណិត​។ កិច្ច​ប្រជុំ​នេះ ​​មាន​​ការ​ចូលរួម​​​ពីក្រសួង​​ស្ថាប័ន​រដ្ឋ ​​អង្គការ​​​សង្គម​​ស៊ីវិល​​ជាតិ​ ​និង​អន្តរជាតិ​​ជា​ច្រើន​​ ហើយ​​កម្មវិធី​កំពុង​​ប្រព្រឹត្ត​នៅ​​សណ្ឋាគារ ​Inter-Continental ​នៅ​ថ្ងៃ​ពុធ ​ទី​ ១៤ កញ្ញា​​នេះ។ លោក សំលៀង សីលា នាយក​ប្រតិបត្តិ​សកម្មភាព​ ដើម្បី​កុមារ Action Pour Les Enfants ហៅ​កាត់​ថា APLE បាន​ឲ្យ​ដឹង​ថា ជា​រៀង​រាល់​ឆ្នាំ​ រូប​ថត​អាស​អាភាស​ ជា​ពិសេស​រូបថត​អាក្រាត​កាយ​របស់​កុមារ​ ចំនួន​ជាង ​៤លានសន្លឹក​ ត្រូវ​គេ​លុប​ចោល។ នៅ​ក្នុង​ចំណោម​រូប​ទាំង​នោះ រូបថត​ស្រើប​ស្រាល​ពី​ប្រទេស​ខ្មែរ ចំនួន​៦៣​ករណី​ ក៏​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​លុប​ចេញ​ពី​ប្រព័ន្ធ​អ៊ិនធឺណិត​ផង​ដែរ។ ក្នុង​ចំណោម​រូប​ទាំង​ ៦៣នោះ​ គឺ​មាន​ ៤១ករណី ដែល​ជា​រូប​ថត​អាស​អាភាស​របស់​កូន​ក្មេង​​។ ជុំវិញ​រឿង​នេះ អាជ្ញាធរ​ពាក់ព័ន្ធ ក្រុម​អ្នក​ជំនាញ និង​ក្រុម​អ្នក​ធ្វើ​ការ​លើ​សុវត្ថិភាព​របស់​កុមារ ​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ ខណៈ​ពេល​ ដែល​និន្នាការ​ប្រើប្រាស់​អ៊ិនធឺណិត​កើន​ឡើង​យ៉ាង​គំហុក​នា​ពេល​ប៉ុន្មាន​ ឆ្នាំ​ចុង​ក្រោយ​នេះ​ ជា​ពិសេស​គឺ​ចំនួន​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម និង​ប្រើ​ប្រាស់​អ៊ិនធឺណិត​តាម​ទូរសព្ទ​ដៃ​។​ […]

Women’s Radio FM102: APLE Cambodia urges relevant parties to prevent child sexual exploitation and abuse អង្គការ​ Aple​ ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទប់ស្កាត់​ការ​រំលោភ​បំពាន​ផ្លូវភេទ​លើ​កុមារ​

ភ្នំពេញ៖ ​អ្នកធ្វើការ​ពាក់ព័ន្ធ​ការ​រំលោភ​បំពាន​ផ្លូវភេទ​លើ​កុមារ​ក្នុង​បណ្តាញ​ អ៊ី​ន​ធើ​ណេ​ត​ សម្តែង​ការ​ព្រួយបារម្ភ​ ខណៈ​រយៈពេល​ចុង​ក្រោយ​បទ ល្មើស​រំលោភ​បំពាន​កុមារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​នៅ​កម្ពុជា​ មានការ​កើនឡើង​។​ ការ​ព្រួយបារម្ភ​នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ពិភាក្សា​ស្តី​ពី ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពី​កេងប្រវ័ញ្ច​ និង​អំពើ​រំលោភ​បំពាន​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​ នៅ​ថ្ងៃ​ទី​១៤​ ខែកញ្ញា​នេះ​។​ នាយក​ប្រតិបត្តិ​អង្គការ​សកម្មភាព​ដើម្បី​កុមារ​ ហៅ​កាត់​ថា​ Aple​  លោក​ សំលៀង​ សិលា​ បាន​ថ្លែង​ថា​ នា​ពេល​បច្ចុប្បន្ន​នេះ​ យុវវ័យ​ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មាន​កាន់តែ​ច្រើន​ឡើង​ ។​ លោក​បញ្ជាក់​ថា​ បណ្តាញ​សង្គម​ថ្មី​មួយទៀត​ដែល​ទទួល​បានការ​ពេញ​និយម​ពី​ក្មេងៗ​ គឺ​Bingo​ Live​ ដែល​បណ្តាញ​សង្គម​ទាំងនេះ​ នឹង​ធ្វើ​ឱ្យ​កុមារ​កម្ពុជា​ជា​ច្រើន​នាក់​ក្លាយជា​ជន​រង​គ្រោះ​ ពី​ការ​រំលោភ​បំពាន​ផ្លូវភេទ​លើ​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត​។ លោក​បានឱ្យ​ដឹង​ថា​ កុមារ​អាយុ​ ១២​ឆ្នាំ​ បាន​ចាប់ផ្តើម​លេង​ bingo​ live​ ដែល​ធ្វើ​ឱ្យ​ពួក​គេ​ងាយ​បញ្ជូន​រូបភាព​ផ្សេង​ទាំង​ពេល​គេង​ ឬ​រូបភាព​ពេល​កំពុង​ធ្វើ​អ្វីមួយ​ ហើយ​ពេល​ខ្លះ​រហូត​ផ្ញើ​រូប​អាក្រាត​របស់​ខ្លូ​ន​ថែម​ទៀង​ផង​។​ ​លោក​ថា​ រូបភាព​អាក្រាត​ទាំងនោះ​ហើយ​ដែល​ធ្វើ​ឱ្យ​កុមារ​រង​គ្រោះ​ទាំង​មិនដឹង​ខ្លួន ​ ហើយ​ពួក​គេ​អាច​ប្រឈម​នឹង​ជនខិលខូច​មួយ​ចំនួន​យក​រូប​នោះ​ដើម្បី​ជំរិត​យក​ ប្រាក់​ ឬ​បង្ខំ​ឱ្យ​រួម​ភេទ​ជាដើម​ ដើម្បី​ជា​ថ្នូរ​ នឹង​ការ​មិន​យក​រូប​ទាំងនោះ​ ទៅ​ផុស​ជា​សារ​ធារ​ណៈ​លើ​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត​។​ លោក​ សិលា​ បានឱ្យ​ដឹងផង​ដែរ​ថា​ ចាប់តាំងពី​ប្រទេស​ថៃ​ចាត់​វិធាន​តឹង​រឹង​ទប់ស្កាត់​ និង​បង្ក្រាប​ទៅ​លើ​អ្នក​បង្ហោះ​រូប​អាក្រាត​កុមារ​នៅ​លើ​បណ្តាញ​អ៊ី​ន​ធើ​ ណេ​ត​ ឥឡូវនេះ​ […]

A Boy Victim Re-rescued After Facing A Child Labour Condition

A boy is 17 years old, but his IQ is just like a 10-year-old boy. He was abandoned by his family since his first day of seeing the sunlight. He has been raised up by a poor family. Since he was often getting sick and the family was too poor to send him to school […]

Dutch Pedophile in Prison After Third Arrest

Twice acquitted of child sex abuse charges in Cambodia, Dutch pedophile Sebastiaan Reuijl has again been arrested and jailed, ac­cording to officials in Siem Reap province, this time for allegedly mo­lesting a 4-year-old boy. Mr. Reuijl, whose history of prey­ing on young children stretches back to a 2004 conviction in the Netherlands, had been renting […]

ការ​​​ប៉ះទង្គិចផ្លូវ​​​ចិត្ត​​​​​​​​​​​​​​​របស់​​​ជនរងគ្រោះ​​​ជា​​​កុមារ​​​កាន់​​​តែធ្វើ​​​ឲ្យ​​​ធ្ងន់​​​ធ្ងរ​​​ដោយ​​​តុលាការ​​​

ដើរទៅកាន់ក្រចកសេះដើម្បីផ្តល់សក្ខីកម្មប្រឆាំងអ្នករំលោភនាង បេះដូងកុមារីវ័យជំទង់អាយុ១៧ ចាប់ផ្តើមដើរញាប់។ ក្នុងពេលដែលសំឡេងរបស់ចៅក្រមបន្លឺឡើងក្នុងបន្ទប់សវនាការ កុមារីរូបនេះចាប់ផ្តើមព្រួយបារម្ភអំពីអ្វីដែលនាងត្រូវនិយាយ ហើយថាតើពាក្យពេចន៍ដែលនាងនិយាយចេញមកត្រឹមត្រូវ ឬយ៉ាងណាទេ។ សវនាការបានធ្វើឡើងដោយបិទទ្វារ ក្នុងពេលដែលនាងប្រាប់អង្គការ ហាហ្គាអន្តរជាតិ ជាអង្គការក្រៅរដ្ឋាភិបាលដែលការពារសិទ្ធិជនរងគ្រោះជាកុមារក្នុងតុលាការកម្ពុជា។ វាហាក់ដូចជាទ្រុងអ៊ីចឹង។ បទពិសោធរបស់កុមារីនេះនៅក្នុងតុលាការខេត្តសៀមរាប គឺគ្រាន់តែជាឧទាហរណ៍មួយនៅក្នុងរបាយការណ៍ស្រាវជ្រាវពិស្តារលើកដំបូងស្តីពីការចាត់ទុកជនរងគ្រោះជាកុមារ និងសាក្សីនៅក្នុងប្រទេសដែលអង្គការហាហ្គាអន្តរជាតិ និងយូនីសេហ្វ បានបញ្ចេញឲ្យដឹងកាលពីឆ្នាំមុន។ ក្នុងកិច្ចប្រឹងប្រែងដើម្បីអប់រំមេធាវី និងអ្នកតស៊ូមតិផ្សេងទៀតដែលធ្វើការជាមួយកុមារ អង្គការហាហ្គាអន្តរជាតិកាលពីថ្ងៃអង្គារបានចេញសៀវភៅណែនាំមួយ ដែលភាគច្រើនផ្តល់ព័ត៌មានពីការសិក្សា ដើម្បីជួយឲ្យពួកគេធ្វើតាមប្រព័ន្ធផ្លូវច្បាប់ ដោយមិនចាំបាច់ធ្វើឲ្យរឿងអ្វីមួយកាន់តែអាក្រក់សម្រាប់កុមារដែលគេតំណាង។ ការសិក្សាដែលរួមមានកុមារ៥៤នាក់ បានរកឃើញឧទាហរណ៍ដែលតុលាការបានទទួលខុសត្រូវការពារពួកគេពិតជាធ្វើឲ្យពួកគេប៉ះទង្គិចផ្លូវចិត្តកាន់តែខ្លាំង គឺតាមរយៈការព្រងើយកន្តើយ ការមិនខ្វល់ ឬការមិនយកចិត្តទុកដាក់។ របាយការណ៍បានរកឃើញថា កុមារត្រូវបញ្ជូនទៅតុលាការតាមរថយន្តតែមួយជាមួយនឹងអ្នកដែលបានធ្វើបាបពួកគេ។ ពួកគេត្រូវបង្ខំឲ្យផ្តល់សក្ខីកម្មនៅចំពោះមុខអ្នកដែលពួកគេបានចោទថា រំលោភពួកគេ ឬធ្វើបាបពួកគេ ឬវាយដំពួកគេ។ ព្រះរាជអាជ្ញានិងចៅក្រមសួរសំណួរមិនសមរម្យ។ អង្គការហាហ្គា និងយូនីសេហ្វ សង្ឃឹមថា នឹងលុបបំបាត់ការអនុវត្តបែបនេះដោយចាប់ផ្តើមផ្សព្វផ្សាយចំណេះដឹងអំពីថា ការងារទំាងនោះត្រូវធ្វើយ៉ាងដូចម្តេច។ អ្នកស្រី ដេបូរ៉ា ខូមីនី តំណាងយូនីសេហ្វប្រចាំកម្ពុជា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារថា “គោលបំណងរបស់យើងត្រូវធានាថា តុលាការគឺជាកន្លែងរាក់ទាក់និងមានសុវត្ថិភាពសម្រាប់កុមារដែលជាអ្នករស់រានមានជីវិត ឬជាសាក្សីនៃអំពើហិង្សា និងបទល្មើស ដោយមានដំណើរការច្បាស់លាស់ ហើយជាអ្នកដើរតួឯកទេសខាងផ្លូវច្បាប់ ដើម្បីបម្រើផលប្រយោជន៍សំខាន់បំផុតដល់កុមារ”។ អ្នកស្រី ដេបូរ៉ា ផេតរើស អ្នកសម្របសម្រួលគម្រោងអង្គការហាហ្គាអន្តរជាតិបាននិយាយថា ដូចសព្វថ្ងៃនេះ ប្រព័ន្ធបែបនេះបង្កើតឲ្យមានបញ្ហាដ៏ធំដែលធ្វើឲ្យកុមារគិតថា គេមិនចង់ចូលរួម ឬមិនចង់ផ្តល់ភ័ស្តុតាង។ អ្នកស្រី ផេកវើស បាននិយាយថា “អ្វីដែលយើងចង់ធ្វើ គឺត្រូវបាកដថា កុមារត្រូវេចញមកដោយមានអំណាច”។ អ្នកស្រីបាននិយាយថា ការដោះស្រាយផ្នែករដ្ឋប្បវេណីនៃប្រព័ន្ធផ្លូវច្បាប់ ដែលផ្តល់អំណាចដល់មេធាវីនិងអ្នកតស៊ូមតិឲ្យកុមារនូវព័ត៌មានស្តីពីធនធានសម្រាប់កុមារ ហើយធានាថា ជនរងគ្រោះនិងឪពុកម្តាយរបស់គេទទួលបានព័ត៌មានច្បាស់លាស់អំពីតួនាទីនិងសិទ្ធិរបស់គេ ក្នុងដំណើរការ អាចជួយពួកគេបាន។ អ្នកស្រី ផេបវើស បាននិយាយថា បន្ថែមលើការបញ្ចេញគោលការណ៍ណែនាំមួយជំហានម្តងៗមានបុគ្គលិក១១២នាក់ដែលធ្វើការជាមួយកុមារនៅភ្នំពេញ សៀមរាប និងបាត់ដំបង កំពុងទទួលបានការបណ្តុះបណ្តាលអំពីការប្រើសម្ភារផ្សេងៗ។ អ្នកស្រីបាននិយាយថា “តាមពិត មានច្បាប់ដែលការពារកុមារនៅពេលដែលពួកគេឡើងតុលាការ។ ប៉ុន្តែ គេមិនប្រើការអនុវត្តទាំងនេះទេ”។ សៀវភៅគោលណែនាំបានពន្យល់ថា ជាឧទាហរណ៍ ក្រមនីតិវិធីព្រហ្មទណ្ឌអាចត្រូវប្រើ ដើម្បីជំរុញឲ្យាមានវត្តមានរបស់មេធាវី ដើម្បីការពារកុមារក្នុងអំឡុងពេលដំណាក់កាលស៊ើបអង្កេត ចំណែកឯច្បាប់ផ្សេងទៀតអាចត្រូវប្រើ ដើម្បីឲ្យកុមារអាចផ្តល់សក្ខីកម្មនៅខាងក្រោយរនាំងបាំង ឬតាមវីដេអូ ”។ លោក មាស ប៊ុនលី អ្នកឯកទេសទំនាក់ទំនងនៅការិយាល័យយូនីសេហ្វបាននិយាយថា ការខ្វះអ្នកឯកទេសខាងកុមារដែលធ្វើការនៅក្នុងរដ្ឋាភិបាលធ្វើឲ្យរាំងស្ទះដល់ការស្វែងរកយុត្តិធម៌។ លោកបាននិយាយថា “កុមារនៅក្នុងប្រព័ន្ធយុត្តិធម៌រាយការណ៍ថា តម្រូវការរបស់ពួកគេមិនបានបំពេញទេ ហើយសំឡេងពួកគេមិនបានឮផងដែរ។ ការប្រឈមមួយនៃការប្រឈមសំខាន់ៗនៅក្នុងប្រព័ន្ធយុត្តិធម៌សម្រាប់កុមារ គឺជាការខ្វះបុគ្គលិកសង្គមក្នុងការវាយតម្លៃលើស្ថានភាពកុមារ ក្នុងការផ្តល់សេវា និងបញ្ជូនពួកគេទៅរកសេវាឯកទេសបន្ថែមនៅពេលត្រូវការចាំបាច់”។ លោក ខឹម វ៉ាន់ដូ អ្នកចាត់ចែងកម្មវិធីរបស់អង្គកាសកម្មភាពដើម្បីកុមារAPLE បាននិយាយថា ក្នុងករណីដែលកុមារមិនមានមេធាវី តុលាការតែងតែព្រងើយកន្តើយដោយធ្វើសវនាការជាឯកជន។ លោកនិយាយថា នៅពេលជនរងគ្រោះត្រូវគេធ្វើបាប “វាជាសុបិនអាក្រក់ដែលកើតឡើងស្ទើរតែមួយជីវិតរបស់គេ។ ដូច្នេះអ្វីនឹងកើតឡើង ប្រសិនបើគេនិយាយអំពីរឿងនេះនៅក្នុងបន្ទប់សវនាការដែលនៅទីនោះគេអាចស្តាប់ឮគ្រប់គ្នា?”។ លោក សុខ សំអឿន អ្នកជំនាញខាងច្បាប់ដ៏លេចធ្លោបាននិយាយថា ប្រសិនបើអ្នកតស៊ូមតិឲ្យកុមារឯករាជ្យ និងមេធាវីរបស់កុមារមិនអនុវត្តសិទ្ធិរបស់គេនោះ “តុលាការក៏មិនខ្វល់ដែរ”។ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បាននិយាយថា រដ្ឋាភិបាលកំពុងប្រឹងប្រែងដើម្បីធានាថា ច្បាប់ការពារកុមារត្រូវអនុវត្ត ប៉ុន្តែ ទទួលស្គាល់ថា មានចន្លោះប្រហោង ហើយថា ជួនកាលខ្វះព័ត៌មាន ឬមន្ត្រីសមត្ថកិច្ច។ លោកបាននិយាយថា “យើងកំពុងធ្វើការលើរឿងនេះ ប៉ុន្តែមិនបានអនុវត្តបានពេញលេញនៅឡើយទេ។ វាអាចដោយសារតែខ្វះមធ្យោបាយ ធនធានសម្ភារ ការយល់ដឹងបច្ចេកទេសនិងហិរញ្ញវត្ថុ ”។ យោងតាមអ្នកនាំពាក្យតុលាការ រនាំងបាំងពេលនេះត្រូវប្រើនៅក្នុងបន្ទប់សវនាការក្នុងក្រុងភ្នំពេញនិងខេត្តសៀមរាប ប៉ុន្តែខ្វះចំណេះដឹងបច្ចេកទេសរារាំងមិនឲ្យប្រើកាមេរ៉ា ដើម្បីសាកសួរជនរងគ្រោះជាកុមារ ឬសាក្សីពីបន្ទប់ដាច់ដោយឡែកពីគ្នា។ ពួកគេបានបដិសេធមិនធ្វើអត្ថាធិប្បាយលើការប្រឹងប្រែងដើម្បីធានាឲ្យមានសុខមាលភាពដល់កុមារអំឡុងពេលដំណើរការផ្លូវច្បាប់ទេ។ អ្នកស្រី ផេបវើស បាននិយាយថា “ខ្ញុំមិនចង់និយាយថា តុលាការគឺជាឧបសគ្គទេ។ វាគ្រាន់តែថា គេមិនបានឈានដល់ដំណាក់ការមួយ ដែលមានបុគ្គលិកឯកទេសធ្វើការជាមួយកុមារនៅឡើយ”។ លោក សំអឿន បាននិយាយថា ដោយគ្មានកំណែទម្រង់ប្រព័ន្ធច្បាប់ទាំងមូល ក្រុមអង្គការក្រៅរដ្ឋាភិបាលនឹងបន្តទទួលខុសត្រូវធ្ងន់ចំពោះការការពារកុមារ។ លោកបាននិយាយថា “តើនរណាកាន់ ឬទទួលខុសត្រូវចំពោះករណីនេះ? នគរបាលឬ? ចៅក្រមស៊ើបអង្កេតឬ? ចៅក្រមឬ? អ្នកទាំងអស់នេះនិយាយថា អត់ទេ”៕ (រាយការណ៍បន្ថែមដោយ អ៊ូច សូនី និង ឃី សុវុឌ្ឍី) Source: http://www.cambodiadailykhmer.com/33761  

Dutch child abuser arrested again in Cambodia

On July 30th 42-year-old Bas R. was arrested again in Cambodia. The Dutchman is suspected of abusing children. Together with partner organisation APLE (Action Pour Les Enfants), Terre des Hommes has previously helped to gather evidence to speed up his arrest and conviction. Notorious offender Bas R. is a notorious child abuser. He was convicted […]

Child Victims’ Trauma Compounded by Courts

Walking to the stand to testify against her rapist, the 17-year-old’s heart began to race. As the judge’s voice boomed across the courtroom, the girl started to worry about what she would say and whether the words would come out right. The courtroom closed in around her, she told Hagar International, an NGO that protects […]

Release refused for American pedophile

The American former chief executive of a small local airline convicted of sexually abusing nine Cambodian girls had his plea for bail during his appeal swiftly rejected yesterday. In the half-hour hearing, Brian Naswall, 53, claimed he needed bail because he had a tumour in his brain that no doctor is capable of treating, and […]