លក្ខណ្ឌនៃការចូលរួម

១. អំពីកម្មវិធី៖

កម្មវិធីឆ្លើយសំណួរជាមួយ “ពិសី” ត្រូវបានរៀបចំឡើងដោយអង្គការសកម្មភាពដើម្បីកុមារ (APLE) ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងស្ដីពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ដូចជាការរាយការណ៍ ស្វែងរកជំនួយសម្រាប់កុមាររងគ្រោះ និងការស្វែងយល់បន្ថែមតាមរយៈ “ពិសី” ដែលជាជំនួយការឌីជីថលរបស់អង្គការសកម្មភាពដើម្បីកុមារ (APLE) ។

២. រយៈពេល៖

កម្មវិធីនេះនឹងចាប់ផ្ដើមចាប់ពីថ្ងៃទី ១៣ រហូតដល់ថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៣។

៣. ទីតាំង៖

 ទូទាំងប្រទេសកម្ពុជា

៤. អ្នកដែលអាចចូលរួមបាន៖

អ្នកដែលអាចចូលរួម៖ កុមារ និងយុវជនដែលមានអាយុចាប់ពី​១៣ឆ្នាំឡើង ឪពុកម្ដាយឬអ្នកមើលថែកុមារ អ្នកធ្វើការពាក់ព័ន្ធ ឬសាធារណៈជនទូទៅ។

អ្នកដែលមិនអាចចូលរួម៖ បុគ្គលិករបស់អង្គការសកម្មភាពដើម្បីកុមារ (APLE) និងក្រុមគ្រួសាររបស់ពួកគាត់ នឹងមិនមានសិទ្ធចូលរួមក្នុងកម្មវិធីនេះឡើយ។

៥. រង្វាន់រួមមាន៖ 

លេខរៀង រង្វាន់ ចំនួន
កាសប៊្លូធូ JBL Tune 510BT ៣ រង្វាន់
នាឡិកា Mi Band 7 ៥ រង្វាន់
ដបទឹក APLE ២៤ រង្វាន់
សរុប ៣២រង្វាន់

៦. ការចូលរួមឆ្លើយសំណួរ៖

អ្នកចូលរួមទាំងអស់ត្រូវបានតម្រូវឱ្យឆ្លើយសំណួរជាមួយនឹង “ពិសី” ដែលជាប្រព័ន្ធជំនួយការឌីជីថលនៅហ្វេសបុកផេកផ្លូវការរបស់អង្គការសកម្មភាពដើម្បីកុមារ (APLE Cambodia) ដោយចូលទៅឆ្លើយសំណួរទាំង១០ ស្ដីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញដើម្បីមានឱកាសឈ្នះរង្វាន់។

អ្នកចូលរួមត្រូវមានសិទ្ធគ្រប់គ្រាន់ និងគោរពតាមគោលការណ៍របស់ក្រុមហ៊ុនហ្វេសបុក

អ្នកចូលរួមត្រូវប្រើគណនីហ្វេសបុកផ្ទាល់ខ្លួនដើម្បីទៅឆ្លើយសំណួរ

៧. ការជ្រើសរើសយកអ្នកឈ្នះរង្វាន់៖

 អ្នកដែលទទួលបានពិន្ទុខ្ពស់ក្នុងតារាងពិន្ទុចាប់ពី ៨ពិន្ទុឡើងនឹងត្រូវបានជ្រើសរើសសម្រាប់ការចាប់ឆ្នោតឈ្នះរង្វាន់កាសប៊្លូធូ JBL Tune 510BT និងនាឡិកា Mi Band 7 ដោយប្រើប្រាស់កម្មវិធីស្វ័យប្រវត្ថិដែលគេនិយមប្រើប្រាស់ទូទៅ និងសុក្រិត។ ដោយឡែកអ្នកចូលរួមទាំងអស់ក៍នឹងមានឱកាសឈ្នះដបទឹករក្សាសីតុណ្ហភាពពីអង្គការសកម្មភាព ដើម្បីកុមារ(APLE)ផងដែរ។

៨. ការប្រកាសអំពីអ្នកឈ្នះរង្វាន់

អ្នកឈ្នះរង្វាន់នឹងត្រូវបានប្រកាសនៅលើហ្វេសបុកផ្លូវការរបស់អង្គការសកម្មភាពដើម្បីកុមារ (APLE Cambodia)នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ បន្ទាប់ពីកម្មវិធីឆ្លើយសំណួរត្រូវបានបញ្ចប់។ អ្នកឈ្នះទាំងអស់ក៍នឹងត្រូវបានទាក់ទងតាមប្រអប់សាររបស់ពួកគេផងដែរ។

៩. ឯកជនភាពទិន្ន័យ

សូមអានលម្អិតអំពីគោលកាណ៍រឯកជនភាពអំពីការប្រើប្រាស់ជំនួយការឌីជីថលរបស់អង្គការសកម្មភាពដើម្បីកុមារ(APLE)នៅទីនេះ

១០.​​ លក្ខខណ្ឌផ្សេងៗ

អ្នកចូលរួមឆ្លើយសំណួរដែលមានអាយុ១៣ ដល់ក្រោម ១៨ឆ្នាំ ចូលរួមក្នុងកម្មវិធីនេះតម្រូវឲ្យពួកគេមានតំណាង ឬការធានាពីឪពុកម្ដាយ​ ឬអាណាព្យាបាលស្របច្បាប់ដោយអនុឡោមតាមគោលការណ៍ស្ដីពីឯកជនភាព និងគោលនយោបាយស្ដីពីការការពារកុមាររបស់អង្គការសកម្មភាពដើម្បីកុមារ(APLE)។

រាល់រង្វាន់ទាំងអស់មិនអាចប្ដូរជាសាច់ប្រាក់បានឡើយ។

អង្គការសកម្មភាពដើម្បីកុមារ​ (APLE) សូមរក្សាសិទ្ធក្នុងការកែប្រែលក្ខណ្ឌខាងលើក្នុងករណីចាំបាច់។