គោលការណ៍​ឯកជនភាពនៃឧបករណ៍ស្វ័យប្រវត្តិឌីជីថល

ប្រព័ន្ធជំនួយការឌីជីថល (Chatbot) ដែលត្រូវបានដាក់ឈ្មោះថា “ពិសី” មិនមែនជាមនុស្សពិតទេ ហើយវាត្រូវបានបង្កើតឡើងដោយអង្គការសកម្មភាពដើម្បីកុមារ (APLE) ដោយប្រើកម្មវិធីកុំព្យូទ័រ (Software) ដែលហៅថា chatbot ។ “ពិសី” ត្រូវបានដាក់ឱ្យដំណើរការនៅលើគេហទំព័រ ហ្វេសបុកផេក WhatsApp និង Telegram ផ្លូវការរបស់អង្គការ APLE ប៉ុន្តែប្រព័ន្ធនេះ អាចដំណើរការទៅបានដោយផ្អែកទៅលើកម្មវិធីមួយគឺ Manychat ដែលតភ្ជាប់ជាមួយនឹងកម្មវិធីផ្សេងទៀតដែលយើងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធជំនួយការឌីជីថលនេះ។

នៅអង្គការ APLE យើងមា​ន​គោល​បំ​ណ​ង​ធា​នាថា​អ្ន​ក​ប្រើ​ប្រាស់​ទាំ​ង​អស់​ត្រូ​វបា​ន​គាំ​ទ្រដើ​ម្បី​ឱ្យ​មាន​អា​រ​ម្ម​ណ៍សុវត្ថិភាព ​ហើយ​ឯ​ក​ជ​ន​ភា​ព​រប​ស់​អ្នក​គឺ​សំ​ខា​ន់ណាស់ស​ម្រាប់​យើ​ង​។​ ​ប្រព័ន្ធជំនួយការឌីជីថល “ពិសី” ​ប្រមូលព័ត៌មាន (ទិន្នន័យ) អំពីអ្នក ដើម្បី​ជួយកែលម្អ​សេ​វាក​ម្ម​រ​ប​ស់​យើង ​​និ​ងជួ​យ​អ្ន​ក​ឱ្យ​ទ​ទួ​ល​បាន​អ​ត្ថ​ប្រ​យោ​ជ​ន៍​ច្រើ​នបំ​ផុ​ត​ពី​អ្វី​ដែល​​ប្រព័ន្ធជំនួយការឌីថលនេះមានផ្តល់ជូន។ នៅពេលយើងប្រមូលទិន្នន័យរបស់អ្នកយើ​ង​ធា​នា​ថា​វា​ត្រូ​វ​បា​ន​រក្សាទុ​ក​ដោ​យ​សុ​វ​ត្ថិភាព ហើយយើងគោរពភាពឯកជនរបស់អ្នកគ្រប់ពេលវេលា។

អ្នកបានចូលប្រើប្រព័ន្ធជំនួយការឌីជីថលនេះតាមរយៈគណនីបណ្ដាញសង្គមរបស់អ្នក ដូ​ច្នេះហើ​យ​យើ​ង​ស​ន្ម​ត់​ថា​អ្ន​ក​មា​នសិទ្ធិគ្រប់គ្រាន់ក្នុងការចូលប្រើគណនីរបស់អ្នក និងបំពេញតាមតម្រូវការរបស់កម្មវិធីដែលអ្នកកំពុងប្រើប្រាស់នេះ។

ព័ត៌មានដែលយើងប្រមូលពីអ្នក

APLE Cambodia អាចមើលឃើញទិន្ន័យអំពីការប្រប្រាស់ប្រព័ន្ធជំនួយការឌីជីថលរបស់អ្នក ហើយបុ​គ្គ​លិ​ក​ទាំ​ងអ​ស់​ដែលមា​នសិទ្ធិចូលប្រើទិន្នន័យរបស់វា ត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ ហើយជាកម្មវត្ថុស្របតាមគោលនយោបាយការពារកុមាររបស់អង្គការសកម្មភាពដើម្បីកុមារ (APLE)។

លើសពីនេះទៀត ពេលខ្លះយើងធ្វើការជាមួយក្រុមហ៊ុន ភ្នាក់ងារផ្គត់ផ្គង់សេវាកម្ម និងផលិតផលកម្មវិធី (Software) មួយចំនួនដែលមានកំណត់ (ភាគីទីបី) ដើម្បីជួយយើងបង្កើត និងគ្រប់គ្រង ប្រព័ន្ធជំនួយការឌីជីថលនេះ។ ដៃគូមួយចំនួនរបស់យើងអាចមានសិទ្ធិចូលប្រើទិន្នន័យរបស់អ្នក។ ភាគីទីបីណាមួយដែលមានសិទ្ធិចូលប្រើទិន្នន័យអ្នកប្រើប្រាស់ក៏នឹងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយយើងអំពីការរក្សាការសម្ងាត់ និងសុវត្ថិភាពផងដែរ។

ភាគីទីបីដែលយើងចែករំលែកទិន្នន័យរួមមាន៖

  • ដៃគូខាងផ្នែកបច្ចេកវិទ្យា៖ ក្រុមហ៊ុន Colowi Co. Ltd. គឺជាដៃគូបច្ចេកវិទ្យារបស់អង្គការ APLE ក្នុងការបង្កើតប្រ័ន្ធជំនួយការឌីជីថលនេះ។ បុគ្គលិករបស់ក្រុមហ៊ុន Colowi បានបង្កើតប្រព័ន្ធជំនួយការឌីជីថល ហើយជួយយើងក្នុងការថែរក្សា និងកែលម្អប្រព័ន្ធ។
  • ដៃគូខាងផ្នែកទិន្នន័យ៖ យើងអាចចែករំលែកទិន្នន័យមិនមែនព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ជាមួយដៃគូរមួយចំនួនរបស់យើង ក្នុងគោលបំណងសិក្សាស្វែងយល់បន្ថែមអំពីអន្តរកម្មរបស់អ្នកប្រើប្រាស់ និងអភិវឌ្ឍប្រព័ន្ធជំនួយការឌីជីថលនេះឱ្យកាន់តែប្រសើរដើម្បីលើកកម្ពស់សុវត្ថិភាព និងកិច្ចការពារកុមារពីការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញប៉ុណ្ណោះ។
  • ផលិតផលកម្មវិធី (Software)៖ កម្មវិធីមួយចំនួនត្រូវបានប្រើដើម្បីអនុវត្ត និងគាំទ្រដំណើរការរបស់ប្រព័ន្ធជំនួយការឌីជីថលនេះ រួមមាន Manychat, Facebook, Messenger, WhatsApp និង Telegram ។

យើងនឹងមិនចែករំលែកព័ត៌មានរបស់អ្នកជាមួយភាគីទីបី ដើម្បីប្រើប្រាស់សម្រាប់គោលបំណងអាជីវកម្មឡើយ។ ហើយយើងនឹងមិនជួល ឬលក់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទៅឱ្យអាជីវកម្ម ឬស្ថាប័នណាមួយផ្សេងទៀតឡើយ។

អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន

ប្រព័ន្ធជំនួយការឌីជីថល “ពិសី” ពឹងផ្អែកលើវេទិកាមួយចំនួនដែលត្រូវបានដាក់ឱ្យដំណើរការរួមមាន Facebook, Messenger, WhatsApp និង Telegram ហើយយើងមិនមានការគ្រប់គ្រងលើវេទិកាទាំងនោះ ឬរបៀបដែលពួកគេប្រើវាឡើយ។ ប្រសិនបើមានបញ្ហាបច្ចេកទេស កំហុស ឬការរំលោភបំពានសុវត្ថិភាពនៅលើវេទិកាទាំងនោះ នោះវាក៍អាចប៉ះពាល់ដល់ដំណើរការរបស់ប្រព័ន្ធជំនួយការឌីជីថលនេះដែរ ។

អ្នកអាចលុបសារ អំពីការសន្ទនារបស់អ្នកជាមួយនឹងជំនួយការឌីជីថល “ពិសី” ពីគណនីរបស់អ្នក ប៉ុន្តែវានឹងមិនលុបចេញនៅក្នុងប្រព័ន្ធជំនួយការឌីជីថលទេ។ រាល់សារដែលអ្នកផ្ញើគឺត្រូវបានទទួល និងរក្សាទុកនៅក្នុងវេទិការួមបញ្ចូលគ្នា ក៏ដូចជានៅក្នុងសេវាកម្មភាគីទីបីផ្សេងទៀតដែលយើងបានរាយនាមខាងលើ។

អ្នកអាចស្នើសុំឱ្យយើងលុបទិន្នន័យទាំងអស់ដែលយើងមានអំពីអ្នក។ ប្រសិនបើអ្នកចង់ឱ្យយើងលុបទិន្នន័យរបស់អ្នក អ្នកនឹងត្រូវបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធជំនួយការឌីជីថលនេះផងដែរ។ ទោះយ៉ាងណាក៏ដោយ មានពេលខ្លះដែលយើងប្រើប្រាស់ព័ត៌មានរបស់អ្នកសម្រាប់គោលបំណងស្ថិតិ ឬការស្រាវជ្រាវ ឬដើម្បីជួយ អង្គការ APLE ក្នុងកិច្ចការងារការពារកុមារតាមប្រព័ន្ធអនឡាញ។ ក្នុងករណីទាំងនេះ នៅពេលដែលយើងលុបទិន្នន័យដែលទាក់ទងនឹងអ្នក ទិន្នន័យអនាមិកមួយចំនួន (មានន័យថាវាមិនអាចប្រើដើម្បីកំណត់អត្តសញ្ញាណអ្នកបានទេ) ទាក់ទងនឹងអន្តរកម្មរបស់អ្នកជាមួយ នឹងប្រព័ន្ធជំនួយការឌីជីថល អាចស្ថិតនៅក្នុងប្រព័ន្ធរបស់យើង។ អ្នកអាចផ្ញើអ៊ីមែលមកយើងតាមអ៊ីម៉ែល reportabuse@aplecambodia.org ដើម្បីសុំឱ្យលុបទិន្នន័យរបស់អ្នក ឬប្រសិនបើអ្នកមានសំណួរផ្សេងទៀតអំពីទិន្នន័យរបស់អ្នក។

អ្នកក៏អាចស្នើសុំនូវច្បាប់ចម្លងនៃទិន្នន័យដែលយើងមានអំពីអ្នក ឬកែតម្រូវព័ត៌មានណាមួយផងដែរ។ យើងនឹងព្យាយាមអស់ពីសមត្ថភាពដើម្បីឆ្លើយតបទៅនឹងសំណើរបស់អ្នកក្នុងរយៈពេលមួយខែ។

គោលបំណងផ្លូវច្បាប់

យើងអាចបង្ហាញព័ត៌មានអំពីអ្នក ប្រសិនបើយើងតម្រូវឱ្យធ្វើដូច្នេះដោយច្បាប់ ឬនៅពេលដែលយើងជឿថាការបង្ហាញគឺជាការចាំបាច់ ឬសមស្រប ដើម្បីការពារគ្រោះថ្នាក់ ឬការបាត់បង់ហិរញ្ញវត្ថុ ឬពាក់ព័ន្ធនឹងការស៊ើបអង្កេតលើករណីសង្ស័យ ឬករណីជាក់ស្តែងទាក់ទងនឹងសកម្មភាពខុសច្បាប់។

en_USEN
Powered by TranslatePress