សៀមរាប៖ កាលពីម្សិលមិញបុរសជនជាតិរុស្សីអាយុ ៤៦ ឆ្នាំម្នាក់ត្រូវបានប៉ូលីសចាប់ខ្លួនបន្ទាប់ពីក្មេងស្រីមិនទាន់គ្រប់អាយុ ២ នាក់បានផ្តល់សក្ខីកម្មថាពួកគេត្រូវបានកេងប្រវ័ញ្ចផ្លូវភេទនិងប្រើប្រាស់ក្នុងការថតវីដេអូអាសអាភាស។ កាលពីដើមខែធ្នូអង្គការការពារកុមារ APLE បានចាប់ផ្តើមការស៊ើបអង្កេតទៅលើបុរសជនជាតិរុស្ស៊ីរូបនេះបន្ទាប់ពីទទួលបានព័ត៌មានថាគាត់មានក្មេងស្រីមិនទាន់គ្រប់អាយុនៅក្នុងផ្ទះរបស់គាត់។
ការស៊ើបអង្កេតរបស់ APLE ក៏បង្ហាញដែរថា ជនសង្ស័យបានបង្ហោះរូបភាពអាសអាភាសរបស់អនីតិជនស្ត្រីនៅលើទំព័រ Facebook របស់គាត់ ដែលពេលនោះប៉ូលីសត្រូវបានជូនដំណឹងភ្លាមៗ។ ក្នុងពេលចាប់ខ្លួន ប៉ូលិសបានរឹបអូសវត្ថុតាងឌីជីថលពីជនសង្ស័យ ដែលពួកគេបានរកឃើញរូបភាពអាសអាភាសកុមារបង្ហាញពីក្មេងស្រីអាយុ១៥ឆ្នាំពីរនាក់ ។ លើសពីនេះ បុរសជនជាតិរុស្សីបានសារភាពថា ខ្លួនពិតជាបានរួមភេទជាមួយក្មេងស្រីពីរនាក់នេះមែន។
លោក ខឹម វ៉ាន់ដូ នាយករងផ្នែកប្រតិបត្តិការរបស់ APLE បានមានប្រសាសន៍ថា៖
ជាថ្មីម្តងទៀត នេះជាករណីមួយទៀតនៃការកេងប្រវ័ញ្ច ដែលកុមារត្រូវបានប្រើប្រាស់សម្រាប់ការផលិតរូបភាពអាសអាភាសកុមារ។ កុមារទាំងនេះមិនត្រឹមតែត្រូវប្រឈមមុខនឹងរបួសដែលបណ្តាលមកពីការកេងប្រវ័ញ្ចរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ត្រូវប្រឈមមុខនឹងផលប៉ះពាល់ដែលសម្ភារៈអាចត្រូវបានប្រើប្រាស់ដោយជនល្មើសផ្លូវភេទផ្សេងទៀតតាមអ៊ីនធឺណិត។
ការស៊ើបអង្កេតរបស់ APLE នៅក្នុងឆ្នាំ 2014 បាននាំឱ្យមានការចាប់ខ្លួនបុគ្គលចំនួន 3 នាក់ដែលជាប់ពាក់ព័ន្ធក្នុងការផលិតរូបភាពអាសអាភាសកុមារ។ បុគ្គលទាំងបីនេះរាប់បញ្ចូលទាំង 50% នៃជនសង្ស័យលោកខាងលិចដែលត្រូវបានចាប់ខ្លួននៅក្នុងករណី APLE ។ ដើម្បីទប់ទល់នឹងនិន្នាការដ៏គួរឱ្យរំខាននេះ APLE នឹងបើកដំណើរការបណ្តាញទូរស័ព្ទទាន់ហេតុការណ៍អ៊ីនធឺណិតសម្រាប់សាធារណជនទូទៅដើម្បីរាយការណ៍ករណីសង្ស័យនៃការកេងប្រវ័ញ្ចលើកុមារតាមអ៊ីនធឺណិតនៅថ្ងៃទី 1 ខែមករា ឆ្នាំ 2015។