ភ្នំពេញ – ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០១៦៖ នៅសាលមហោស្រពកោះពេជ្រ អ្នកចូលរួមប្រមាណ ៣,០០០នាក់ បានប្រារព្ធទិវាជាតិប្រឆាំងការជួញដូរមនុស្ស ដើម្បីរំលឹកដល់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សនៅកម្ពុជា។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្ស (NCCT) សហការជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការនានា។ ឧបនាយករដ្ឋមន្ត្រី ស ខេង ប្រធាន NCCT បានអញ្ជើញជាអធិបតីក្នុងពិធីនេះ និងមានតំណាងមកពីស្ថាប័នរដ្ឋាភិបាល ស្ថានការទូត សមាជិកអង្គការក្រៅរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតបានចូលរួមផងដែរ។
ឆ្លៀតឱកាសនៃការប្រារព្ធពិធីនេះអេប៉េលខេមបូឌាក៏បានសម្តែងការគាំទ្រយ៉ាងខ្លាំងរបស់ខ្លួនក្នុងការធ្វើការជាមួយអ្នកដទៃទៀតដើម្បីប្រឆាំងការជួញដូរមនុស្សនិងការកេងប្រវ័ញ្ចជាពិសេសការរំលោភបំពាននិងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ។