September 14, 2016

RFI Khmer Radio: 4 million of pornography photos are removed from internet every year រូបថត​អាស​អាភាស​ជាង​៤លាន​សន្លឹក​ត្រូវ​លុប​ចោល​ជា​រៀង​រាល់​ឆ្នាំ

រូបថត​អាស​អាភាស​​ជាង​ ​៤លាន​ ត្រូវ​​លុប​ចេញ​​​ ពី​ប្រព័ន្ធ​​អ៊ិនធឺណិត ​​ជា​រៀងរាល់​ឆ្នាំ​។​ ចំពោះ​​​កម្ពុជា​​ រូបថត​អាស​អាភាស​​ចំនួន​ ៦៣​​ករណី ​​ក៏​ត្រូវ​បាន​លុប​​ចេញ​ដែរ។​ ​នេះ​​បើ​​តាម​​ការ​​ឲ្យដឹង ​​នៅ​​ក្នុង​​កិច្ច​ពិភាក្សា​​ ស្តីពី​​ការ​ប្រយុទ្ធ​ប្រឆាំង​​អំពើ​កេង​​ប្រវ័ញ្ច​ និង​​ការ​​រំលោភ​​បំពាន​​ផ្លូវ​ភេ​ទ​​​លើ​​​កុមារ តាម​ប្រព័ន្ធ​អ៊ិន​ធឺណិត​។ កិច្ច​ប្រជុំ​នេះ ​​មាន​​ការ​ចូលរួម​​​ពីក្រសួង​​ស្ថាប័ន​រដ្ឋ ​​អង្គការ​​​សង្គម​​ស៊ីវិល​​ជាតិ​ ​និង​អន្តរជាតិ​​ជា​ច្រើន​​ ហើយ​​កម្មវិធី​កំពុង​​ប្រព្រឹត្ត​នៅ​​សណ្ឋាគារ ​Inter-Continental ​នៅ​ថ្ងៃ​ពុធ ​ទី​ ១៤ កញ្ញា​​នេះ។ លោក សំលៀង

Women’s Radio FM102: APLE Cambodia urges relevant parties to prevent child sexual exploitation and abuse អង្គការ​ Aple​ ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទប់ស្កាត់​ការ​រំលោភ​បំពាន​ផ្លូវភេទ​លើ​កុមារ​

ភ្នំពេញ៖ ​អ្នកធ្វើការ​ពាក់ព័ន្ធ​ការ​រំលោភ​បំពាន​ផ្លូវភេទ​លើ​កុមារ​ក្នុង​បណ្តាញ​ អ៊ី​ន​ធើ​ណេ​ត​ សម្តែង​ការ​ព្រួយបារម្ភ​ ខណៈ​រយៈពេល​ចុង​ក្រោយ​បទ ល្មើស​រំលោភ​បំពាន​កុមារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​នៅ​កម្ពុជា​ មានការ​កើនឡើង​។​ ការ​ព្រួយបារម្ភ​នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ពិភាក្សា​ស្តី​ពី ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពី​កេងប្រវ័ញ្ច​ និង​អំពើ​រំលោភ​បំពាន​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​ នៅ​ថ្ងៃ​ទី​១៤​ ខែកញ្ញា​នេះ​។​ នាយក​ប្រតិបត្តិ​អង្គការ​សកម្មភាព​ដើម្បី​កុមារ​ ហៅ​កាត់​ថា​ Aple​  លោក​ សំលៀង​ សិលា​ បាន​ថ្លែង​ថា​