HOTLINE CALL 092 311 511

Women’s Radio FM102: APLE Cambodia urges relevant parties to prevent child sexual exploitation and abuse អង្គការ​ Aple​ ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទប់ស្កាត់​ការ​រំលោភ​បំពាន​ផ្លូវភេទ​លើ​កុមារ​

ភ្នំពេញ៖ ​អ្នកធ្វើការ​ពាក់ព័ន្ធ​ការ​រំលោភ​បំពាន​ផ្លូវភេទ​លើ​កុមារ​ក្នុង​បណ្តាញ​ អ៊ី​ន​ធើ​ណេ​ត​ សម្តែង​ការ​ព្រួយបារម្ភ​ ខណៈ​រយៈពេល​ចុង​ក្រោយ​បទ ល្មើស​រំលោភ​បំពាន​កុមារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​នៅ​កម្ពុជា​ មានការ​កើនឡើង​។​ ការ​ព្រួយបារម្ភ​នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ពិភាក្សា​ស្តី​ពី ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពី​កេងប្រវ័ញ្ច​ និង​អំពើ​រំលោភ​បំពាន​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​ នៅ​ថ្ងៃ​ទី​១៤​ ខែកញ្ញា​នេះ​។​

នាយក​ប្រតិបត្តិ​អង្គការ​សកម្មភាព​ដើម្បី​កុមារ​ ហៅ​កាត់​ថា​ Aple​  លោក​ សំលៀង​ សិលា​ បាន​ថ្លែង​ថា​ នា​ពេល​បច្ចុប្បន្ន​នេះ​ យុវវ័យ​ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មាន​កាន់តែ​ច្រើន​ឡើង​ ។​ លោក​បញ្ជាក់​ថា​ បណ្តាញ​សង្គម​ថ្មី​មួយទៀត​ដែល​ទទួល​បានការ​ពេញ​និយម​ពី​ក្មេងៗ​ គឺ​Bingo​ Live​ ដែល​បណ្តាញ​សង្គម​ទាំងនេះ​ នឹង​ធ្វើ​ឱ្យ​កុមារ​កម្ពុជា​ជា​ច្រើន​នាក់​ក្លាយជា​ជន​រង​គ្រោះ​ ពី​ការ​រំលោភ​បំពាន​ផ្លូវភេទ​លើ​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត​។

លោក​បានឱ្យ​ដឹង​ថា​ កុមារ​អាយុ​ ១២​ឆ្នាំ​ បាន​ចាប់ផ្តើម​លេង​ bingo​ live​ ដែល​ធ្វើ​ឱ្យ​ពួក​គេ​ងាយ​បញ្ជូន​រូបភាព​ផ្សេង​ទាំង​ពេល​គេង​ ឬ​រូបភាព​ពេល​កំពុង​ធ្វើ​អ្វីមួយ​ ហើយ​ពេល​ខ្លះ​រហូត​ផ្ញើ​រូប​អាក្រាត​របស់​ខ្លូ​ន​ថែម​ទៀង​ផង​។​

​លោក​ថា​ រូបភាព​អាក្រាត​ទាំងនោះ​ហើយ​ដែល​ធ្វើ​ឱ្យ​កុមារ​រង​គ្រោះ​ទាំង​មិនដឹង​ខ្លួន ​ ហើយ​ពួក​គេ​អាច​ប្រឈម​នឹង​ជនខិលខូច​មួយ​ចំនួន​យក​រូប​នោះ​ដើម្បី​ជំរិត​យក​ ប្រាក់​ ឬ​បង្ខំ​ឱ្យ​រួម​ភេទ​ជាដើម​ ដើម្បី​ជា​ថ្នូរ​ នឹង​ការ​មិន​យក​រូប​ទាំងនោះ​ ទៅ​ផុស​ជា​សារ​ធារ​ណៈ​លើ​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត​។​

លោក​ សិលា​ បានឱ្យ​ដឹងផង​ដែរ​ថា​ ចាប់តាំងពី​ប្រទេស​ថៃ​ចាត់​វិធាន​តឹង​រឹង​ទប់ស្កាត់​ និង​បង្ក្រាប​ទៅ​លើ​អ្នក​បង្ហោះ​រូប​អាក្រាត​កុមារ​នៅ​លើ​បណ្តាញ​អ៊ី​ន​ធើ​ ណេ​ត​ ឥឡូវនេះ​ ករណី​នេះ​ បាន​ចាប់ផ្តើម​កើនឡើង​នៅ​កម្ពុជា​។​ លោក​ថា​ បើ​ទោះបីជា​បញ្ហា​នេះ​មិន​ទាន់​កើនឡើង​គួរ​ឱ្យ​ព្រួយបារម្ភ​ក៏​ដោយ​ ប៉ុន្តែ​លោក​ចង់ឱ្យ​ភាគី​ព័ន្ធ​ទាំងអស់​រួម​គ្នា​ទប់ស្កាត់​មិន​ឱ្យ​មានការ​ រំលោភ​បំពាន​ទៅ​លើ​កុមារ​បន្ត​ទៀត​។​

លោក​ក៏​បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត​ក្នុងស្រុក​ ចូលរួម​ដើម្បី​ទប់ស្កាត់​ផង​ដែរ​ ព្រោះ​ប្រសិនបើ​ក្រុមហ៊ុន​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត​ទាំង នោះ​ មាន​យន្តការ​បិទ​សេវា​របស់​គាត់​មិន​ឱ្យ​ចូល​ក្នុង​វេ​ប​សាយ​ដែល​បង្ហោះ​រូប ​អាសអាភាស​ នោះ​នឹង​កាត់​បន្ថយ​បាន​។​

នាយក​ប្រតិបត្តិ​អង្គការ​សកម្មភាព​ដើម្បី​កុមារ​រូប​នេះ​ លោក​បន្ត​ថា​ ប្រសិនបើ​ករណី​នេះ​ មិន​ត្រូវ​បាន​ដោះស្រាយ​ទេ​ កុមារ​នឹង​នៅ​តែ​បន្ត​រង​គ្រោះ​ ហើយ​រូបភាព​អាក្រាត​របស់​កុមារ​នឹង​នៅ​តែ​បន្ត​ចែកចាយ​លើ​បណ្តាញ​អ៊ី​ន​ធើ​ ណេ​ត​ ដែល​ធ្វើ​ឱ្យ​កើនឡើង​នូវ​ការ​រំលោភ​សេពសន្ថវៈ​លើ​កុមារ​។​

​លោកស្រី​ ជូ​ ប៊ុ​ន​អេ​ង​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ថ្លែង​ថា​ រដ្ឋាភិបាល​បាន​សហការ​ជាមួយ​អ្នក​ពាក់ព័ន្ធ​ផ្សេងៗ​ ដោយ​ធ្វើ​ការងារ​យ៉ាងច្រើន​ទាក់ទង​នឹង​ការ​ផ្តល់​ទិន្នន័យ​ ការ​ស៊ើបអង្កេត​ ក៏​ដូច​ជា​ការ​បង្ក្រាប​ទៅ​លើ​ករណី​អំពើ​ជួញដូរ​មនុស្ស​ និង​ការ​រំលោភ​បំពាន​ផ្លូវភេទ​លើ​កុមារ​។​

បើ​តាម​លោក​ សំលៀង​ សិលា​ សម្រាប់​វិធានការ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​ គឺ​ការ​អប់រំ​ទៅ​អ្នក​ពាក់ព័ន្ធ​ផ្សេង​ ដូច​ជា​ឪពុក​ ម្តាយ​ អាណាព្យាបាល​ លោកគ្រូ​ អ្នកគ្រូ​ជាដើម​ ជា​ពិសេស​កុមារ​ខ្លួនឯង​ ដើម្បី​ឱ្យ​គាត់​យល់​ពី​ហា​នី​ភ័យ​នៃ​ការ​ប្រើប្រាស់​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត​ កុំឱ្យ​កុមារ​បង្ហាញ​រូបភាព​អាក្រាត​របស់​ខ្លួន​ ឬ​អា​ស័​យ​ដ្ឋា​ន​ដែល​ខ្លួន​កំពុង​រស់នៅ​ នៅ​ក្នុង​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត​ហើយ​យន្តការ​មួយទៀត​ គឺ​ត្រូវ​តែ​មានច្បាប់​សម្រាប់​គ្រង​គ្រង​ គឺ​ឱ្យ​ច្បាប់​អ្នកគ្រប់គ្រង​ការ​ផ្តល់​សេវា​អ៊ី​ន​ធើ​ណេ​ត​ ដូច​ច្នេះ​ទើប​អា​ចរកជន​ល្មើស​ដែល​យក​រូប​អាក្រាត​របស់​កុមារ​យក​ទៅ​បង្ហោះ​ បាន​។​

លោក​បន្ថែម​ថា​ ជា​រៀង​រាល់​ឆ្នាំ​នៅ​លើ​ពិភពលោក​ រូបភាព​រំលោភ​បំពាន​កុមារ​តាម​បណ្តាញ​អ៊ី​ន​ធើ​ បាន​ប្រហែល​ ៤​ លាន​ ត្រូវ​បាន​លុប​ចេញពី​អ៊ី​ន​ធើ​ណេ​តុ​ក្នុង​មួយ​ឆ្នាំៗ​។​ ចំណែក​នៅ​កម្ពុជា​ ចាប់ពី​ចុងឆ្នាំ​២០១៥​ មក​ ករណី​បំពាន​កុមារ​តាម​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត​ដែល​ជន​រង​គ្រោះ​បាន​រាយ ការណ៍​មក​ មាន​ចំនួន​ ៦៣​ ហើយ​ ក្នុង​នោះ​ជនល្មើស​ ២​ រូប​ហើយ​ត្រូវ​បាន​ចាប់ខ្លួន​៕​

Source: http://wmc.org.kh/archives/26517

 

Share on facebook
Share on twitter
Share on linkedin
Share on telegram
Share on email

Report it, Don't ignore it.

If you come across child sexual abuse material online (CSAM), report it. You can also call our Hotline 092 311 511 to talk to our staff.