ការរាយកាណ៍ករណីរំលោភបំពានផ្លូវភេទលើកុមារ
អ្នកអាចធ្វើការរាយការណ៍តាមអនឡាញដោយអនាមិក និងសម្ងាត់អំពីការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារដែលកើតឡើងនៅលើប្រព័ន្ធអនឡាញ និងនៅខាងក្រៅដូចជា៖
រូបភាព ឫសម្ភារៈរំលោភបំពានផ្លូវភេទកុមារ
រូមមាន៖ រូបភាព វីដេអូ សំណេរ និង/ឫឯកសារនៃការំលោភបំពាន ឫការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ។
ការលួងលោមកុមារនៅខាងក្រៅ ឫនៅលើប្រព័ន្ធអនឡាញ
សំដៅដល់ទង្វើនៃការស្វែងរកប្រាស្រ័យទាក់ទងជាមួយកុមារ ទាំងតាមរយៈការជួបផ្ទាល់ ឫការប្រើប្រាស់អ៊ីនធឺណិតក្នុងគោលបំណងផ្លូវភេទដូចជា៖ ដើម្បីទទួលបានរូបភាពផ្លូវភេទពីកុមារ ឫដើម្បីជួបកុមារដោយផ្ទាល់ក្នុងគោលបំណងកេងប្រវ័ញ្ចផ្លូវភេទ។
ការផ្ញើសារបែបផ្លូវភេទ
សំដៅដល់ទង្វើនៃការផ្ញើសារ ឫរូបភាពផ្លូវភេទដែលផលិតដោយខ្លួនឯងទៅវិញទៅមកជាមួយកុមារតាមរយៈទូរស័ព្ទចល័ត និង/ឫអ៊ីនធឺណិត។
ការគំរាមកំហែងផ្លូវភេទ
សំដៅដល់ទង្វើនៃការប្រើប្រាស់សារ ឫរូបភាពផ្លូវភេទដែលផលិតដោយខ្លួនឯងរបស់កុមារ ដើម្បីគំរាមកំហែងលើកុមារសម្រាប់ការបំពេញចំណង់ផ្លូវភេទ លុយកាក់ ឫផលប្រយោជន៍ផ្សេងៗទៀត។
ការផ្សាយផ្ទាល់នៃការរំលោភបំពាន ឫកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ
សំដៅដល់ទង្វើនៃការប្រើប្រាស់កុមារឲ្យចូលរួមក្នុងសកម្មភាពផ្លូវភេទដែលកំពុងត្រូវបានគេថត និងផ្សាយផ្ទាល់លើប្រព័ន្ធអនឡាញ។
ការធ្វើអាជីវកម្មផ្លូវភេទលើកុមារ
សំដៅដល់ទង្វើនៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារក្នុងអំពើពេស្យាចារ អំពើជួញដូរផ្លូវភេទ ឫការសំដែងសកម្មភាពផ្លូវភេទផ្សេងៗ។
ការរំលោភបំពានកុមារនៅខាងក្រៅ ឫនៅលើប្រព័ន្ធអនឡាញ
សំដៅដល់ទង្វើនៃការបង្ខំ ឫបញ្ចុះបញ្ចូលឲ្យកុមារចូលរួមក្នុងសកម្មភាពផ្លូវភេទប្រឆាំងនឹងឆន្ទៈរបស់ពួកគេដូចជា៖ ការរំលោភសេពសន្ទវៈ ការបៀតបៀនផ្លូវភេទ និងការរំលោភបំពានផ្សេងទៀតដែលកើតឡើងដោយផ្ទាល់ ឫនៅលើប្រព័ន្ធអនឡាញ។
របាយការណ៍របស់អ្នកនឹងត្រូវបានពិនិត្យដោយអ្នកជំនាញរបស់យើង។ ប្រសិនបើរកឃើញថាខុសច្បាប់ យើងនឹងសម្របសម្រួលបញ្ជូនព័ត៌មានទៅកាន់ភ្នាក់ងារអនុវត្តច្បាប់ និង/ឫបណ្ដាញរាយការណ៍ពិសេសដទៃទៀតដើម្បីមាតិកានោះត្រូវបានដកចេញ និង/ឫបញ្ហានោះត្រូវបានស៊ើបអង្កេត។ ការរាយការណ៍របស់អ្នកអាចជួយយើងក្នុងការទប់ស្កាត់ការរំលោភបំពានមិនឲ្យកើតឡើង ឫបញ្ឈប់វាមិនឲ្យបន្ត។
ការរាយការណ៍ គឺរហ័ស ងាយស្រួល និងអនាមិក ហើយថែមទាំងអាចឈានដល់ការសង្គ្រោះកុមាររងគ្រោះ និងបញ្ឈប់ការរំលោភបំពបានមិនឲ្យបន្ត។ ប៉ុន្តែប្រសិនបើអ្នកចង់ដឹងថាមានអ្វីកើតឡើងក្រោយពីអ្នកបានរាយការណ៍ យើងត្រូវការអាសយដ្ឋានអ៊ីមែលរបស់លោកអ្នក ដើម្បីយើងអាចផ្ដល់ព័ត៌មានត្រឡប់ដល់លោកអ្នកវិញ។
បញ្ជាក់៖ ប្រសិនបើកុមារកំពុងរងគ្រោះថ្នាក់ សូមធ្វើការទាក់ទងបន្ទាន់ទៅកាន់នគរបាលដែលនៅជិតលោកអ្នកបំផុត ឫទូរស័ព្ទទៅលេខ ១២៨៨