ការរាយកាណ៍ករណីរំលោភបំពានផ្លូវភេទលើកុមារ

អ្នកអាចធ្វើការរាយការណ៍តាមអនឡាញដោយអនាមិក និងសម្ងាត់អំពីការរំលោភបំពាន និងកា​រ​កេង​ប្រ​វ័​​ញ្ចផ្លូ​វ​ភេ​​ទ​លើ​កុ​មា​រ​ដែ​ល​កើត​ឡើ​ង​នៅលើ​ប្រព័​ន្ធអ​ន​ឡា​ញ​ និងនៅខាងក្រៅដូ​ច​ជា៖​

រូបភាព ឫសម្ភារៈរំលោភបំពានផ្លូវភេទកុមារ

រូមមាន៖ រូបភាព វីដេអូ សំណេរ និង​/ឫឯកសារនៃកា​រំ​លោ​ភ​បំពា​ន​ ឫ​កា​រ​កេ​ង​ប្រ​វ័​ញ្ចផ្លូវភេទលើកុមារ។

ការលួងលោមកុមារនៅខាងក្រៅ ឫនៅលើប្រព័ន្ធអនឡាញ

សំដៅដល់ទង្វើ​នៃ​កា​រ​ស្វែ​ងរ​ក​ប្រា​ស្រ័​យ​ទា​ក់​ទ​ងជា​មួ​យ​កុ​មា​រ​​ ទាំ​ងតាមរយៈការជួបផ្ទាល់ ឫការប្រើប្រាស់អ៊ីនធឺណិតក្នុង​គោ​ល​បំ​ណ​ង​ផ្លូវ​ភេ​​ទដូ​​ចជា​៖​​ ដើម្បីទទួលបានរូបភាពផ្លូវភេទពីកុមារ ឫដើម្បី​ជួ​បកុមារដោយ​ផ្ទាល់​ក្នុ​ង​គោ​លបំណង​កេ​ង​ប្រវ័​ញ្ច​ផ្លូ​វ​ភេ​ទ​។

ការផ្ញើសារបែបផ្លូវភេទ

សំដៅដល់ទង្វើនៃការផ្ញើសារ ​ឫ​រូ​ប​ភា​ព​ផ្លូ​វភេ​ទ​ដែ​ល​ផលិ​ត​ដោ​យ​ខ្លួ​ន​ឯ​ង​ទៅវិ​ញ​ទៅ​ម​ក​ជា​មួ​យ​កុ​មា​រ​តា​ម​រយៈទូរស័ព្ទចល័ត និង/ឫអ៊ីនធឺណិត។

ការគំរាមកំហែងផ្លូវភេទ

សំដៅដល់ទង្វើនៃការប្រើប្រាស់សារ ឫរូបភាពផ្លូវភេទដែលផលិតដោយខ្លួនឯងរបស់កុមារ ដើម្បីគំ​រាមកំហែងលើកុមារសម្រាប់ការបំពេញចំណង់ផ្លូវភេទ លុយកាក់ ឫផលប្រយោជន៍ផ្សេងៗទៀត។

ការផ្សាយផ្ទាល់នៃការរំលោភបំពាន ឫកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ

សំដៅដល់ទង្វើ​នៃកា​រ​ប្រើ​ប្រា​ស់កុ​មា​រ​ឲ្យ​ចូ​ល​រួ​ម​ក្នុ​ង​​ស​ក​ម្មភា​ព​ផ្លូ​វ​ភេ​ទ​ដែលកំពុងត្រូវបានគេថត និងផ្សាយផ្ទាល់លើប្រព័ន្ធអនឡាញ។

ការធ្វើអាជីវកម្មផ្លូវភេទលើកុមារ

សំដៅដល់ទង្វើនៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារក្នុងអំពើពេស្យាចារ អំពើជួញដូរផ្លូវភេទ ឫការសំដែងសកម្មភាពផ្លូវភេទផ្សេងៗ។

ការរំលោភបំពានកុមារនៅខាងក្រៅ ឫនៅលើប្រព័ន្ធអនឡាញ

សំដៅដល់ទង្វើនៃការបង្ខំ ឫបញ្ចុះបញ្ចូលឲ្យកុមារចូលរួមក្នុងសកម្មភាពផ្លូវ​ភេទប្រឆាំងនឹងឆន្ទៈរបស់ពួកគេដូចជា៖ ការរំលោភសេពសន្ទវៈ ការបៀតបៀនផ្លូវភេទ និងការរំលោភបំពានផ្សេង​ទៀតដែលកើតឡើងដោយផ្ទាល់ ឫនៅលើប្រព័ន្ធអនឡាញ។

របាយការណ៍របស់អ្នកនឹងត្រូវបានពិនិត្យដោយអ្នកជំនាញរបស់យើង។ ប្រសិនបើរកឃើញថាខុសច្បាប់ យើងនឹងសម្របសម្រួល​បញ្ជូនព័ត៌មានទៅកាន់ភ្នាក់ងារអនុវត្តច្បាប់ និង/ឫបណ្ដាញរាយការណ៍ពិសេសដទៃទៀតដើម្បី​មា​តិ​កា​នោះត្រូវបានដកចេញ​ និង/ឫបញ្ហានោះត្រូវបានស៊ើបអង្កេត។ ការរាយការណ៍របស់អ្នកអាចជួយយើងក្នុងការទប់ស្កាត់ការរំលោភបំពានមិនឲ្យកើតឡើង ឫបញ្ឈប់វាមិនឲ្យបន្ត។

ការរាយការណ៍ គឺរហ័ស ងាយស្រួល និងអនាមិក ហើយថែមទាំងអាចឈានដល់ការសង្គ្រោះកុមាររងគ្រោះ និងបញ្ឈប់ការរំលោភបំ​ពបានមិនឲ្យបន្ត។ ប៉ុន្តែប្រសិនបើអ្នកចង់ដឹងថាមានអ្វីកើតឡើងក្រោយពីអ្នកបានរាយការណ៍ យើ​ង​ត្រូ​វ​ការ​អា​ស​យដ្ឋាន​​អ៊ីមែ​ល​រ​បស់​លោ​ក​​​អ្ន​ក ដើម្បីយើងអាចផ្ដល់​ព័​ត៌​មា​ន​ត្រ​ឡ​ប់​ដ​ល់លោ​ក​អ្ន​​ក​វិ​ញ​។

បញ្ជាក់៖ ប្រសិនបើកុមារកំពុងរងគ្រោះថ្នាក់ សូមធ្វើការទាក់ទងបន្ទាន់ទៅកាន់នគរបាលដែលនៅជិតលោកអ្នកបំផុត ឫទូរស័ព្ទទៅលេខ ១២៨៨

en_USEN
Powered by TranslatePress