អ៊ិនធឺណិតជាផ្នែកសំខាន់មួយនៃជីវិតរបស់កុមារនាពេលបច្ចុប្បន្ននេះ។ វាផ្តល់នូវឱកាសដ៏អស្ចារ្យជាច្រើន ប៉ុន្តែក៏មានហានិភ័យមួយចំនួនផងដែរ។ ដើម្បីធ្វើឱ្យអ៊ីនធឺណិតមានសុវត្ថិភាពសម្រាប់កុមារ ការពិភាក្សាថ្មីៗជាមួយកុមារបានគូសបញ្ជាក់ពីតម្រូវការច្បាស់លាស់។ នេះជាអ្វីដែលត្រូវធ្វើ៖
ប្រព័ន្ធច្បាប់ និងការអនុវត្តកាន់តែខ្លាំងកុមារត្រូវការច្បាប់ និងការអនុវត្តយ៉ាងតឹងរ៉ឹងដោយវេទិកា ឬកម្មវិធីអនឡាញ។ រដ្ឋាភិបាល និងក្រុមហ៊ុនបច្ចេកវិទ្យាត្រូវធ្វើការរួមគ្នាដើម្បីបង្កើត និងអនុវត្តច្បាប់ដែលការពារអ្នកប្រើប្រាស់វ័យក្មេងពីគ្រោះថ្នាក់។ នេះមានន័យថា មានគោលនយោបាយច្បាស់លាស់ និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះអ្នកបំពាន។
ការកំណត់ឯកជនភាពកាន់តែប្រសើរកុមារស្នើសុំឱ្យមានការកំណត់ឯកជនភាពប្រសើរជាងមុន និងកន្លែងសុវត្ថិភាពលើអ៊ីនធឺណិត។ ក្រុមហ៊ុនបច្ចេកវិទ្យាគួរតែបង្កើតការគ្រប់គ្រងឯកជនភាពដែលងាយស្រួលប្រើ ដែលជួយអ្នកប្រើប្រាស់វ័យក្មេងការពារព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ និងធ្វើអន្តរកម្មប្រកបដោយសុវត្ថិភាពលើអ៊ីនធឺណិត។
វិធីសាស្ត្រកាន់តែងាយស្រួលសម្រាប់រាយការណ៍កុមារត្រូវការមធ្យោបាយល្អប្រសើរជាងមុន ដើម្បីរាយការណ៍ពីក្តីកង្វល់ ឬគ្រោះថ្នាក់ពួកគេជួបប្រទះនៅលើអនឡាញ។ ប្រព័ន្ធរាយការណ៍បច្ចុប្បន្នតែងតែប្រើវិធីឆ្លើយតបដោយស្វ័យប្រវត្តិ ដែលជាការខកចិត្ត និងគ្មានប្រសិទ្ធភាព។ កុមារចង់បានការត្រួតពិនិត្យអាយុដ៏តឹងរ៉ឹង និងលទ្ធភាពក្នុងការរាយការណ៍ពីមាតិកាដែលបង្កគ្រោះថ្នាក់ ទៅកាន់មនុស្សពិតប្រាកដដែលអាចជួយបាន ជាជាងការឆ្លើយតបរបស់កម្មវិធីស្វ័យប្រវត្តិ ឬមនុស្សយន្ត។
ការគាំទ្រ និងបណ្តាញរាយការណ៍បន្ទាន់កុមារខ្លះមានអារម្មណ៍ឯកោ ហើយកំពុងស្វែងរកជំនួយ និងបណ្តាញទូរស័ព្ទរាយការណ៍បន្ទាន់។ រដ្ឋាភិបាល និងអង្គការសហគមន៍ត្រូវផ្តល់ធនធានដែលអាចចូលដំណើរការបានយ៉ាងងាយស្រួល ដើម្បីជួយអ្នកប្រើប្រាស់វ័យក្មេងក្នុងការដោះស្រាយបញ្ហាប្រឈមលើអ៊ីនធឺណិតដោយសុវត្ថិភាព។
ការផ្លាស់ប្តូរជាប្រព័ន្ធកុមារស្នើសុំឱ្យមានការផ្លាស់ប្តូរធំជាងនេះ ដូចជាការដាក់ទោសទណ្ឌដ៏ធ្ងន់ធ្ងរដល់អ្នកការគំរាមកំហែង ឬបំពានតាមអ៊ីនធឺណិត ការត្រួតពិនិត្យមាតិកាប្រសើរជាងមុន និងការផ្ទៀងផ្ទាត់អត្តសញ្ញាណនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ក្រុមហ៊ុនបច្ចេកវិទ្យា និងអ្នកអនុវត្តច្បាប់ត្រូវធ្វើការរួមគ្នាដើម្បីធ្វើឱ្យការផ្លាស់ប្តូរទាំងនេះកើតឡើង។
ការអប់រំអំពីសុវត្ថិភាពឌីជីថលកុមារជឿថាក្រុមហ៊ុនបច្ចេកវិទ្យាគួរតែផ្តល់ការអប់រំ និងព័ត៌មានស្តីពីការរក្សាសុវត្ថិភាពនៅលើអ៊ីនធឺណិត។ ដោយសារក្រុមហ៊ុនទាំងនេះបង្កើតកម្មវិធីអនឡាញ ពួកគេក៏គួរតែបង្រៀនអ្នកប្រើប្រាស់អំពីសុវត្ថិភាពឌីជីថល និងភាពធន់ផងដែរ។
រួមគ្នាធ្វើសកម្មភាពដើម្បីធ្វើឱ្យអ៊ីនធឺណិតមានសុវត្ថិភាពសម្រាប់កុមារ អ្នកគ្រប់គ្នាត្រូវចាត់វិធានការ៖