ភ្នំពេញ៖ សាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃព្រហស្បតិ៍ទី ២១ ឧសភា បានសម្រេចផ្ដន្ទាទោសបុរសជនជាតិបារាំងអាយុ ៥០ ឆ្នាំ ឈ្មោះ Philippe Broaly ឲ្យជាប់ពន្ធនាគាររយៈពេល ១៤ ខែ ប៉ុន្តែព្យួរទោសឲ្យជាប់ពន្ធនាគារ ៥ ខែ ក្រោមបទចោទប្រើអំពើហិង្សាលើកុមារា ៥ នាក់។ នេះបើតាមសាលក្រមដែលបានអានដោយចៅក្រម ផ្លង វិសាល។