June 15, 2016

បុរស​អាមេរិកាំង​ម្នាក់​ត្រូវ​តុលាការ​ផ្ដន្ទាទោស​ ១០ ឆ្នាំ​ពី​បទ​ពេស្យាកម្ម

ភ្នំពេញៈ បុរស​អាមេរិកាំង​ម្នាក់​​ពី​ម្សិលមិញ​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ ១០ ​ឆ្នាំ​​ពី​បទ​ទិញ​ពេស្យាចារ​កុមារ​ច្រើន​នាក់​ប្រព្រឹត្ត​នៅ​ឆ្នាំ​ ២០១១ ​ដល់​ឆ្នាំ​ ២០១៥ បន្ទាប់ពី​បាន​ជំនុំជម្រះ​កាលពី​ថ្ងៃ ​១៨ ខែ​ឧសភា​ឆ្នាំ ២០១៦។ ជនជាប់ចោទ​រូប​នេះ​ឈ្មោះ Brian Naswall អាយុ​ ៥៣ ​ឆ្នាំ​ជា​អតីត​ប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍ Aero Cambodia។