វិទ្យុ RFI ខ្មែរ៖ រូបថតអាសអាភាសចំនួន ៤ លានសន្លឹកត្រូវបានដកចេញពីអ៊ីនធឺណិតជារៀងរាល់ឆ្នាំ

រូបថត​អាស​អាភាស​​ជាង​ ​៤លាន​ ត្រូវ​​លុប​ចេញ​​​ ពី​ប្រព័ន្ធ​​អ៊ិនធឺណិត ​​ជា​រៀងរាល់​ឆ្នាំ​។​ ចំពោះ​​​កម្ពុជា​​ រូបថត​អាស​អាភាស​​ចំនួន​ ៦៣​​ករណី ​​ក៏​ត្រូវ​បាន​លុប​​ចេញ​ដែរ។​ ​នេះ​​បើ​​តាម​​ការ​​ឲ្យដឹង ​​នៅ​​ក្នុង​​កិច្ច​ពិភាក្សា​​ ស្តីពី​​ការ​ប្រយុទ្ធ​ប្រឆាំង​​អំពើ​កេង​​ប្រវ័ញ្ច​ និង​​ការ​​រំលោភ​​បំពាន​​ផ្លូវ​ភេ​ទ​​​លើ​​​កុមារ តាម​ប្រព័ន្ធ​អ៊ិន​ធឺណិត​។ កិច្ច​ប្រជុំ​នេះ ​​មាន​​ការ​ចូលរួម​​​ពីក្រសួង​​ស្ថាប័ន​រដ្ឋ ​​អង្គការ​​​សង្គម​​ស៊ីវិល​​ជាតិ​ ​និង​អន្តរជាតិ​​ជា​ច្រើន​​ ហើយ​​កម្មវិធី​កំពុង​​ប្រព្រឹត្ត​នៅ​​សណ្ឋាគារ ​Inter-Continental ​នៅ​ថ្ងៃ​ពុធ ​ទី​ ១៤ កញ្ញា​​នេះ។ លោក សំលៀង សីលា នាយក​ប្រតិបត្តិ​សកម្មភាព​ ដើម្បី​កុមារ Action Pour Les Enfants ហៅ​កាត់​ថា APLE បាន​ឲ្យ​ដឹង​ថា ជា​រៀង​រាល់​ឆ្នាំ​ រូប​ថត​អាស​អាភាស​ ជា​ពិសេស​រូបថត​អាក្រាត​កាយ​របស់​កុមារ​ ចំនួន​ជាង ​៤លានសន្លឹក​ ត្រូវ​គេ​លុប​ចោល។ នៅ​ក្នុង​ចំណោម​រូប​ទាំង​នោះ រូបថត​ស្រើប​ស្រាល​ពី​ប្រទេស​ខ្មែរ ចំនួន​៦៣​ករណី​ ក៏​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​លុប​ចេញ​ពី​ប្រព័ន្ធ​អ៊ិនធឺណិត​ផង​ដែរ។ ក្នុង​ចំណោម​រូប​ទាំង​ ៦៣នោះ​ គឺ​មាន​ ៤១ករណី ដែល​ជា​រូប​ថត​អាស​អាភាស​របស់​កូន​ក្មេង​​។ ជុំវិញ​រឿង​នេះ អាជ្ញាធរ​ពាក់ព័ន្ធ ក្រុម​អ្នក​ជំនាញ និង​ក្រុម​អ្នក​ធ្វើ​ការ​លើ​សុវត្ថិភាព​របស់​កុមារ ​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ ខណៈ​ពេល​ ដែល​និន្នាការ​ប្រើប្រាស់​អ៊ិនធឺណិត​កើន​ឡើង​យ៉ាង​គំហុក​នា​ពេល​ប៉ុន្មាន​ ឆ្នាំ​ចុង​ក្រោយ​នេះ​ ជា​ពិសេស​គឺ​ចំនួន​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម និង​ប្រើ​ប្រាស់​អ៊ិនធឺណិត​តាម​ទូរសព្ទ​ដៃ​។​ […]

វិទ្យុស្ត្រីអេហ្វអឹម ១០២៖ អេភីលីខេមបូឌាជំរុញឱ្យភាគីពាក់ព័ន្ធទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទនិងការរំលោភបំពានផ្លូវភេទលើកុមារ។

ភ្នំពេញ៖ ​អ្នកធ្វើការ​ពាក់ព័ន្ធ​ការ​រំលោភ​បំពាន​ផ្លូវភេទ​លើ​កុមារ​ក្នុង​បណ្តាញ​ អ៊ី​ន​ធើ​ណេ​ត​ សម្តែង​ការ​ព្រួយបារម្ភ​ ខណៈ​រយៈពេល​ចុង​ក្រោយ​បទ ល្មើស​រំលោភ​បំពាន​កុមារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​នៅ​កម្ពុជា​ មានការ​កើនឡើង​។​ ការ​ព្រួយបារម្ភ​នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ពិភាក្សា​ស្តី​ពី ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពី​កេងប្រវ័ញ្ច​ និង​អំពើ​រំលោភ​បំពាន​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​ នៅ​ថ្ងៃ​ទី​១៤​ ខែកញ្ញា​នេះ​។​ នាយក​ប្រតិបត្តិ​អង្គការ​សកម្មភាព​ដើម្បី​កុមារ​ ហៅ​កាត់​ថា​ Aple​  លោក​ សំលៀង​ សិលា​ បាន​ថ្លែង​ថា​ នា​ពេល​បច្ចុប្បន្ន​នេះ​ យុវវ័យ​ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មាន​កាន់តែ​ច្រើន​ឡើង​ ។​ លោក​បញ្ជាក់​ថា​ បណ្តាញ​សង្គម​ថ្មី​មួយទៀត​ដែល​ទទួល​បានការ​ពេញ​និយម​ពី​ក្មេងៗ​ គឺ​Bingo​ Live​ ដែល​បណ្តាញ​សង្គម​ទាំងនេះ​ នឹង​ធ្វើ​ឱ្យ​កុមារ​កម្ពុជា​ជា​ច្រើន​នាក់​ក្លាយជា​ជន​រង​គ្រោះ​ ពី​ការ​រំលោភ​បំពាន​ផ្លូវភេទ​លើ​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត​។ លោក​បានឱ្យ​ដឹង​ថា​ កុមារ​អាយុ​ ១២​ឆ្នាំ​ បាន​ចាប់ផ្តើម​លេង​ bingo​ live​ ដែល​ធ្វើ​ឱ្យ​ពួក​គេ​ងាយ​បញ្ជូន​រូបភាព​ផ្សេង​ទាំង​ពេល​គេង​ ឬ​រូបភាព​ពេល​កំពុង​ធ្វើ​អ្វីមួយ​ ហើយ​ពេល​ខ្លះ​រហូត​ផ្ញើ​រូប​អាក្រាត​របស់​ខ្លូ​ន​ថែម​ទៀង​ផង​។​ ​លោក​ថា​ រូបភាព​អាក្រាត​ទាំងនោះ​ហើយ​ដែល​ធ្វើ​ឱ្យ​កុមារ​រង​គ្រោះ​ទាំង​មិនដឹង​ខ្លួន ​ ហើយ​ពួក​គេ​អាច​ប្រឈម​នឹង​ជនខិលខូច​មួយ​ចំនួន​យក​រូប​នោះ​ដើម្បី​ជំរិត​យក​ ប្រាក់​ ឬ​បង្ខំ​ឱ្យ​រួម​ភេទ​ជាដើម​ ដើម្បី​ជា​ថ្នូរ​ នឹង​ការ​មិន​យក​រូប​ទាំងនោះ​ ទៅ​ផុស​ជា​សារ​ធារ​ណៈ​លើ​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត​។​ លោក​ សិលា​ បានឱ្យ​ដឹងផង​ដែរ​ថា​ ចាប់តាំងពី​ប្រទេស​ថៃ​ចាត់​វិធាន​តឹង​រឹង​ទប់ស្កាត់​ និង​បង្ក្រាប​ទៅ​លើ​អ្នក​បង្ហោះ​រូប​អាក្រាត​កុមារ​នៅ​លើ​បណ្តាញ​អ៊ី​ន​ធើ​ ណេ​ត​ ឥឡូវនេះ​ […]