ខណៈពេលដែលទិវាសិទ្ធិកុមារអន្តរជាតិ ១មិថុនាកាន់តែខិតជិតមកដល់នោះ អង្គការសកម្មភាពដើម្បីកុមារហៅកាត់ថា APLE រកឃើញថា នៅក្នុងឆ្នាំ២០១៦នេះ ការរំលោភផ្លូវភេទដែលកើតមានលើក្មេងប្រុស និងក្មេងស្រីនៅកម្ពុជាមានចំនួនប្រហាក់ប្រហែលគ្នា។ អង្គការ APLE ដែលធ្វើការប្រយុទ្ធប្រឆាំងនឹងការរំលោភផ្លូវភេទ និងការកេងប្រវ័ញ្ចលើកុមារនៅកម្ពុជា បានលើកឡើងថា ការរកឃើញនេះគឺជាសញ្ញាថ្មីមួយ ដែលទាមទារឲ្យមានការទប់ស្កាត់ការរំលោភផ្លូវភេទ មិនត្រឹមតែចំពោះក្មេងស្រីនោះទេ តែចំពោះក្មេងប្រុសផងដែរ។ នាង ហ៊ាន សុជាតា នៃ VOA បានសម្ភាសលោក ណេង វណ្ណៈ មន្រ្តីទំនាក់ទំនងសាធារណៈនៃអង្គការ APLE អំពីស្ថានភាពចុងក្រោយនៃការរំលោភបំពានកុមារនៅកម្ពុជា៕
APLE staff's interview with VOA Khmer radio on 28 May 2016 on the topic: "Child sexual abuse and exploitation in Cambodia: current trend and effective response" with the audio in Khmer: http://khmer.voanews.com/a/3349120.html