This hidden block holds the styles of this page, the Quick Exit button, the phone help bar (Call, Chat, Exit) and the language button script. Do not delete it. The words of the page are in the sections around it.
រាយការណ៍ពីការរំលោភបំពានEnglish
រាយការណ៍ពីការរំលោភបំពាននិងកេងប្រវ័ញ្ចផ្លូវភេទកុមារ
ការរាយការណ៍របស់អ្នកនឹងត្រូវបញ្ជូនទៅអ្នកវិភាគមាតិការបស់ APLE ដែលបានទទួលការបណ្តុះបណ្តាល។ អ្នកវិភាគមាតិកាធ្វើការជាមួយនគរបាល និងថ្នាលអនឡាញ ដើម្បីការពារកុមារ។
ចង់និយាយជាមួយនរណាម្នាក់ទេ? ទូរសព្ទទៅ 092 311 511 ឬ ជជែកជាមួយពិសី។
អ្វីដែលអ្នកអាចរាយការណ៍បាន
អ្វីដែលអ្នកអាចរាយការណ៍បាន
ប្រសិនបើអ្នកមិនប្រាកដថាករណីនោះត្រូវរាយការណ៍ទេ ក៏សូមរាយការណ៍ដែរ។ អ្នកវិភាគដែលបានទទួលការបណ្តុះបណ្តាលនឹងវាយតម្លៃករណីនោះ។
ការរំលោភបំពានតាមអនឡាញ
រូបភាព ឬវីដេអូផ្លូវភេទរបស់កុមារ (សម្ភារៈរំលោភបំពានផ្លូវភេទកុមារ ឬ CSAM), ការលួងលោមក្នុងគោលបំណងផ្លូវភេទ, ការគំរាមទាក់ទងនឹងផ្លូវភេទ, ការផ្សាយបន្តផ្ទាល់នៃរូបភាពកេងប្រវ័ញ្ចផ្លូវភេទកុមារ ឬទំនាក់ទំនងបែបរំលោភបំពានតាមរយៈថ្នាលកម្មវិធី ហ្គេម បណ្តាញទំនាក់ទំនងសង្គម ឬកម្មវិធីផ្ញើសារ។
ឧទាហរណ៍
- មនុស្សពេញវ័យស្នើសុំរូបថតពីកុមារក្នុងហ្គេម ឬថ្នាលកម្មវិធី
- នរណាម្នាក់គំរាមចែករំលែករូបភាពរបស់កុមារ លុះត្រាតែកុមារនោះព្រមបង់ប្រាក់
- តំណភ្ជាប់ទៅកាន់រូបភាព ឬវីដេអូផ្លូវភេទរបស់កុមារ
ការរំលោភបំពានដោយផ្ទាល់
ករណីសង្ស័យថាមានការរំលោភបំពានផ្លូវភេទ, ការជួញដូរផ្លូវភេទ និងការកេងប្រវ័ញ្ចផ្លូវភេទក្នុងបរិបទទេសចរណ៍និងធ្វើដំណើរ ឬអំពើទាក់ទងនឹងមណ្ឌលកុមារកំព្រា និងការធ្វើទេសចរណ៍ស្ម័គ្រចិត្ត។
ឧទាហរណ៍
- កុមារត្រូវបានរំលោភបំពាននៅផ្ទះ នៅសាលារៀន ឬនៅកន្លែងធ្វើការ
- អ្នកទស្សនា ឬអ្នកទេសចរស្វែងរកការបង្កើតទំនាក់ទំនងជាមួយកុមារ
- មណ្ឌលកុមារកំព្រា ឬដំណើរទេសចរណ៍ដែលផ្តល់ «ចំណាយពេលវេលាជាមួយកុមារ»
មនុស្សពេញវ័យគួរឱ្យសង្ស័យ
មនុស្សពេញវ័យស្វែងរកពេលវេលាឯកជន ឬទំនាក់ទំនងជាមួយកុមារ, ផ្តល់ប្រាក់ ឬអំណោយដើម្បីជួបគ្នាដោយសម្ងាត់ ឬព្យាយាមបំបែកកុមារចេញពីអ្នកដទៃ ឬគ្រប់គ្រងកុមារ។
ឧទាហរណ៍
- អំណោយ ឬប្រាក់ ដើម្បីដោះដូរនឹងការជួបគ្នាដោយសម្ងាត់
- មនុស្សពេញវ័យស្នើសុំឱ្យកុមាររក្សាការសម្ងាត់
- នរណាម្នាក់ព្យាយាមកាត់ផ្តាច់កុមារចេញពីគ្រួសារ
មុនពេលចាប់ផ្តើម
អ្វីដែលគួរត្រៀមទុក
អ្នកមិនចាំបាច់មានភស្តុតាង ឬព័ត៌មានទាំងអស់ទេ។ សូមចាប់ផ្តើមពីអ្វីដែលអ្នកដឹង។ អ្នកអាចសរសេរថា «ខ្ញុំមិនដឹង» នៅកន្លែងដែលអ្នកមិនប្រាកដ។
ករណីតាមអនឡាញ
- អាសយដ្ឋានគេហទំព័រ (តំណភ្ជាប់) ដែលអ្នកបានឃើញ
- ឈ្មោះកម្មវិធី ឬគេហទំព័រ
- ឈ្មោះអ្នកប្រើប្រាស់ ឬឈ្មោះគណនីអនឡាញ
សូមកុំផ្ញើរូបភាព ឬវីដេអូ។ សូមផ្ញើតែតំណភ្ជាប់ប៉ុណ្ណោះសម្រាប់មាតិកាដែលកំពុងស្ថិតនៅលើអនឡាញ។
ករណីដែលកើតឡើងដោយផ្ទាល់
- កន្លែង និងពេលវេលាដែលករណីនោះកើតឡើង
- អ្វីដែលអ្នកបានឃើញ ឬបានគេប្រាប់
- អ្នកដែលពាក់ព័ន្ធ ប្រសិនបើអ្នកដឹង
មិនប្រាកដអំពីព័ត៌មានលម្អិតទាំងអស់មែនទេ? ក៏សូមរាយការណ៍ដែរ។ អ្នកវិភាគករណី ឬមាតិការបស់យើងដែលបានទទួលការបណ្តុះបណ្តាលនឹងអានរបាយការណ៍នោះ។
បន្ទាប់ពីអ្នករាយការណ៍
អ្វីដែលនឹងកើតឡើងបន្ទាប់
រាល់របាយការណ៍ទាំងអស់ត្រូវបានអានដោយអ្នកវិភាគដែលបានទទួលការបណ្តុះបណ្តាល។ នេះជាដំណើរដែលការរាយការណ៍របស់អ្នកអាចឆ្លងកាត់។
អ្នករាយការណ៍
តាមអនឡាញ ដោយអនាមិក ប្រសិនបើអ្នកជ្រើសរើស។ សូមប្រើទម្រង់បែបបទ ទូរសព្ទទៅបណ្តាញរាយការណ៍បន្ទាន់ ឬផ្ញើសារទៅពិសី។
អ្នកវិភាគវាយតម្លៃ
អ្នកវិភាគដែលបានទទួលការបណ្តុះបណ្តាលពិនិត្យរបាយការណ៍ធៀបនឹងច្បាប់កម្ពុជា និងស្តង់ដារអន្តរជាតិ។
បណ្តាញចាត់វិធានការ
សម្ភារៈដែលបង្ហោះនៅបរទេសត្រូវបានបញ្ជូនទៅបណ្តាញរាយការណ៍ ជាដៃគូក្នុងបណ្តាញ INHOPE។
ការដកចេញ និងការបញ្ជូនបន្ត
ថ្នាលអនឡាញត្រូវបានស្នើសុំឱ្យដកសម្ភារៈនោះចេញ ហើយនគរបាលត្រូវបានជូនដំណឹង ក្នុងករណីដែលកុមារអាចស្ថិតក្នុងគ្រោះថ្នាក់បន្ទាន់។
ការគាំទ្រតាមក្រោយ
ការប្រឹក្សាយោបល់ សេវាគាំទ្រផ្លូវច្បាប់ និងការគាំទ្រលើករណី សម្រាប់កុមារ និងគ្រួសារ។
វីដេអូខ្លីអំពីរបៀបដែលបណ្តាញរាយការណ៍បន្ទាន់នៅជុំវិញពិភពលោកធ្វើការរួមគ្នា ដើម្បីដកសម្ភារៈរំលោភបំពានចេញ។
ស្វែងរកបណ្តាញរាយការណ៍បន្ទាន់ក្នុងប្រទេសរបស់អ្នក
នៅក្រៅប្រទេសកម្ពុជាមែនទេ? អ្នកអាចរាយការណ៍ទៅបណ្តាញរាយការណ៍បន្ទាន់ក្នុងប្រទេសរបស់អ្នក។ ផែនទីរបស់យើងបង្ហាញបណ្តាញរាយការណ៍បន្ទាន់ដែលជាសមាជិក INHOPE នៅក្នុងប្រទេសនីមួយៗ។
ប្រសិនបើរូបភាពស្ថិតនៅលើអនឡាញ
ជំនួយពីដៃគូរបស់យើង
ប្រសិនបើរូបភាព ឬវីដេអូផ្លូវភេទរបស់អ្នកស្ថិតនៅលើអនឡាញ ឬមាននរណាម្នាក់គំរាមចែករំលែកវា សេវាទាំងនេះអាចជួយបញ្ឈប់ការរីករាលដាលបាន។
រូបភាពត្រូវបានថតនៅពេលដែលខ្ញុំមានអាយុ៖
Take It Down
សម្រាប់រូបភាព ឬវីដេអូអាក្រាត ឬផ្លូវភេទរបស់អ្នក ដែលបានថតមុនពេលអ្នកមានអាយុ 18 ឆ្នាំ។ សេវានេះផ្តល់ដោយមជ្ឈមណ្ឌលជាតិសហរដ្ឋអាមេរិកសម្រាប់ការពារកុមារបាត់ខ្លួន និងកុមារត្រូវបានកេងប្រវ័ញ្ច (NCMEC) ដែលជួយដកយកមាតិកាចេញពីថ្នាលអនឡាញ និងជួយបញ្ឈប់ការចែករំលែកវាម្តងទៀត។
ចូលទៅកាន់ Take It DownStopNCII.org
សម្រាប់មនុស្សពេញវ័យដែលរូបភាពឯកជនមានលក្ខណៈផ្លូវភេទរបស់ពួកគេត្រូវបានចែករំលែក ឬត្រូវបានគំរាមចែករំលែក ដោយគ្មានការយល់ព្រម។ វាបង្កើតស្នាមម្រាមដៃឌីជីថលនៃរូបភាពនៅលើឧបករណ៍របស់អ្នកផ្ទាល់ ហើយចែករំលែកតែស្នាមម្រាមដៃនោះជាមួយថ្នាលដៃគូ ដើម្បីឱ្យអាចរកឃើញ និងទប់ស្កាត់ច្បាប់ចម្លង។
ចូលទៅកាន់ StopNCIIរាយការណ៍មកកាន់ APLE
អ្នកវិភាគរបស់យើងក៏អាចធ្វើការជាមួយថ្នាលអនឡាញ ដើម្បីដករូបភាពផ្លូវភេទរបស់កុមារចេញ ហើយបញ្ជូនករណីនោះទៅនគរបាល។ សូមផ្ញើតំណភ្ជាប់មកយើង កុំផ្ញើរូបភាពនោះផ្ទាល់។
ចាប់ផ្តើមរាយការណ៍សំណួរ
សំណួរមុនពេលអ្នករាយការណ៍
គ្មានសំណួរណាត្រូវគ្នាទេ។ សូមសាកល្បងពាក្យផ្សេង ឬ ចាប់ផ្តើមរាយការណ៍ ព្រោះអ្នកវិភាគអាចឆ្លើយតបអ្នកបាន។
បាន។ ទម្រង់បែបបទរាយការណ៍សួរថាតើអ្នកចង់ចែករំលែកព័ត៌មានទំនាក់ទំនងរបស់អ្នកដែរឬទេ។ សូមជ្រើសរើស «ទេ ខ្ញុំចង់រាយការណ៍ដោយអនាមិក» ហើយកុំបំពេញព័ត៌មាននោះ។
គួរ។ អ្នកមិនចាំបាច់មានភស្តុតាងទេ។ សូមប្រាប់យើងអំពីអ្វីដែលអ្នកបានឃើញ ឬបានគេប្រាប់ ហើយអ្នកវិភាគដែលបានទទួលការបណ្តុះបណ្តាលនឹងសម្រេចថាត្រូវធ្វើអ្វីបន្ទាប់។
អ្នកវិភាគនៃបណ្តាញរាយការណ៍បន្ទាន់របស់យើងវាយតម្លៃរបាយការណ៍នោះ ហើយអាចបញ្ជូនទៅនគរបាលដើម្បីស៊ើបអង្កេត។ ប្រសិនបើករណីនោះពាក់ព័ន្ធនឹងរូបភាព ឬវីដេអូផ្លូវភេទរបស់កុមារ យើងអាចធ្វើការជាមួយមន្ត្រីអនុវត្តច្បាប់ និងភ្នាក់ងារផ្សេងទៀត ដើម្បីឱ្យមាតិកានោះត្រូវបានដកចេញពីអ៊ីនធឺណិត និងគាំទ្រការស៊ើបអង្កេតរបស់នគរបាល។
រូបថតអេក្រង់នៃការជជែក ឬប្រវត្តិរូបមានប្រយោជន៍។ កុំទាញយក ថតអេក្រង់ ឬបញ្ជូនបន្តរូបភាព ឬវីដេអូផ្លូវភេទឱ្យសោះ ព្រោះការធ្វើបែបនេះអាចនឹងខុសច្បាប់។ សូមផ្ញើតំណភ្ជាប់ (URL) មកយើងជំនួសវិញ។
រូបភាព វីដេអូ ឬសម្ភារៈផ្សេងទៀតដែលបង្ហាញពីការរំលោភបំពានផ្លូវភេទ ឬការកេងប្រវ័ញ្ចផ្លូវភេទកុមារ ដែលត្រូវបានគេស្គាល់ថាជាសម្ភារៈរំលោភបំពានផ្លូវភេទកុមារ (CSAM)។ តាមច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ (ឆ្នាំ 2008) របស់កម្ពុជា ការផលិត ការចែកចាយ ឬការកាន់កាប់វាដើម្បីចែកចាយ គឺជាបទល្មើសព្រហ្មទណ្ឌ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារដល់ទៅ 20 ឆ្នាំ និងពិន័យជាប្រាក់ដល់ទៅ 10 លានរៀល។
CSAM (សម្ភារៈរំលោភបំពានផ្លូវភេទកុមារ) គឺជារូបភាព វីដេអូ អក្សរសរសេរ ឬសំឡេងថតណាមួយនៃការរំលោភបំពានផ្លូវភេទ ឬការកេងប្រវ័ញ្ចផ្លូវភេទកុមារ។ យើងប្រើពាក្យ CSAM មិនមែន «រូបភាពសម្ភារៈអាសអាភាសកុមារ» ទេ ព្រោះសម្ភារៈនេះជាកំណត់ត្រានៃការរំលោភបំពាន។
ការលួងលោមក្នុងគោលបំណងផ្លូវភេទ គឺជាពេលដែលនរណាម្នាក់កសាងទំនុកចិត្តរបស់កុមារ ដើម្បីរំលោភបំពាន ឬកេងប្រវ័ញ្ចផ្លូវភេទលើកុមារនោះ ទោះតាមអនឡាញ ឬដោយផ្ទាល់ក៏ដោយ។
ការគំរាមទាក់ទងនឹងផ្លូវភេទ គឺជាការគំរាមចែករំលែករូបភាពផ្លូវភេទរបស់កុមារ ដើម្បីបង្ខំកុមារនោះឱ្យផ្ញើរូបភាពបន្ថែម ប្រាក់ ឬប្រព្រឹត្តអំពើផ្លូវភេទ។
សម្រាប់បញ្ជីពាក្យពេញលេញ សូមមើល គោលការណ៍ណែនាំលុចហ្សឹមបួ។
ប៊ូតុង «ចាកចេញរហ័ស» (ឬការចុចគ្រាប់ចុច Esc ពីរដង) នាំអ្នកទៅកាន់ Google ភ្លាមៗ ហើយដកទំព័រនេះចេញពីប៊ូតុងថយក្រោយ។ វាមិនលុបប្រវត្តិរុករករបស់អ្នកទេ។ ដើម្បីកុំឱ្យមានដាននៅសល់ សូមប្រើបង្អួចឯកជន (Private ឬ Incognito) ឬលុបប្រវត្តិរុករករបស់អ្នកនៅពេលក្រោយ។
អ្នកអាចតវ៉ាអំពីសេវាបណ្តាញរាយការណ៍បន្ទាន់របស់យើង ឬឥរិយាបថរបស់បុគ្គលិកយើង តាមរយៈ ទម្រង់បែបបទបណ្តឹងតាមអនឡាញ។
បណ្តាញរបស់យើង
ដៃគូរបស់យើង
យើងធ្វើការជាមួយបណ្តាញអន្តរជាតិ និងថ្នាលអនឡាញ ដើម្បីស្វែងរក និងដកសម្ភារៈរំលោភបំពានផ្លូវភេទកុមារចេញ ព្រមទាំងការពារកុមារនៅលើអនឡាញ។
