• 092-311-511
  • info@aplecambodia.org
  • Home
  • About Us
    • Mission & Vision
    • Our Team
    • Impact Reports
    • Recognitions
    • Our Membership
  • Our Work
    • Early Prevention
    • Criminal Justice
    • Victim Support
    • Legal Reforms
    • Hotline
  • Take Action
    • Report Abuse
    • Seek Help
    • Donate
  • Explore
    • Media
      • News Articles
      • Our Insights
      • In the Spotlight
      • Case Stories
    • Resources
      • For Children and Young People
      • For Parents, Caregivers and Educators
      • For Law Enforcement & Justice Professionals
      • Informational Materials
    • Training Guides
    • Research Reports
    • Campaign Materials
    • Online Courses
  • Language
    • kmKhmer
    • en_USEnglish
APLE Logo_Transparent
Report Abuse
  • Home
  • About Us
    • Mission & Vision
    • Our Team
    • Impact Reports
    • Recognitions
    • Our Membership
  • Our Work
    • Early Prevention
    • Criminal Justice
    • Victim Support
    • Legal Reforms
    • Hotline
  • Take Action
    • Report Abuse
    • Seek Help
    • Donate
  • Explore
    • Media
      • News Articles
      • Our Insights
      • In the Spotlight
      • Case Stories
    • Resources
      • For Children and Young People
      • For Parents, Caregivers and Educators
      • For Law Enforcement & Justice Professionals
      • Informational Materials
    • Training Guides
    • Research Reports
    • Campaign Materials
    • Online Courses
  • Language
    • kmKhmer
    • en_USEnglish
APLE Logo_Transparent

RFI Khmer Radio: 4 million of pornography photos are removed from internet every year រូបថត​អាស​អាភាស​ជាង​៤លាន​សន្លឹក​ត្រូវ​លុប​ចោល​ជា​រៀង​រាល់​ឆ្នាំ

  • News Articles
  • September 14, 2016
  • View: 9289

រូបថត​អាស​អាភាស​​ជាង​ ​៤លាន​ ត្រូវ​​លុប​ចេញ​​​ ពី​ប្រព័ន្ធ​​អ៊ិនធឺណិត ​​ជា​រៀងរាល់​ឆ្នាំ​។​ ចំពោះ​​​កម្ពុជា​​ រូបថត​អាស​អាភាស​​ចំនួន​ ៦៣​​ករណី ​​ក៏​ត្រូវ​បាន​លុប​​ចេញ​ដែរ។​ ​នេះ​​បើ​​តាម​​ការ​​ឲ្យដឹង ​​នៅ​​ក្នុង​​កិច្ច​ពិភាក្សា​​ ស្តីពី​​ការ​ប្រយុទ្ធ​ប្រឆាំង​​អំពើ​កេង​​ប្រវ័ញ្ច​ និង​​ការ​​រំលោភ​​បំពាន​​ផ្លូវ​ភេ​ទ​​​លើ​​​កុមារ តាម​ប្រព័ន្ធ​អ៊ិន​ធឺណិត​។ កិច្ច​ប្រជុំ​នេះ ​​មាន​​ការ​ចូលរួម​​​ពីក្រសួង​​ស្ថាប័ន​រដ្ឋ ​​អង្គការ​​​សង្គម​​ស៊ីវិល​​ជាតិ​ ​និង​អន្តរជាតិ​​ជា​ច្រើន​​ ហើយ​​កម្មវិធី​កំពុង​​ប្រព្រឹត្ត​នៅ​​សណ្ឋាគារ ​Inter-Continental ​នៅ​ថ្ងៃ​ពុធ ​ទី​ ១៤ កញ្ញា​​នេះ។

លោក សំលៀង សីលា នាយក​ប្រតិបត្តិ​សកម្មភាព​ ដើម្បី​កុមារ Action Pour Les Enfants ហៅ​កាត់​ថា APLE បាន​ឲ្យ​ដឹង​ថា ជា​រៀង​រាល់​ឆ្នាំ​ រូប​ថត​អាស​អាភាស​ ជា​ពិសេស​រូបថត​អាក្រាត​កាយ​របស់​កុមារ​ ចំនួន​ជាង ​៤លានសន្លឹក​ ត្រូវ​គេ​លុប​ចោល។ នៅ​ក្នុង​ចំណោម​រូប​ទាំង​នោះ រូបថត​ស្រើប​ស្រាល​ពី​ប្រទេស​ខ្មែរ ចំនួន​៦៣​ករណី​ ក៏​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​លុប​ចេញ​ពី​ប្រព័ន្ធ​អ៊ិនធឺណិត​ផង​ដែរ។ ក្នុង​ចំណោម​រូប​ទាំង​ ៦៣នោះ​ គឺ​មាន​ ៤១ករណី ដែល​ជា​រូប​ថត​អាស​អាភាស​របស់​កូន​ក្មេង​​។

ជុំវិញ​រឿង​នេះ អាជ្ញាធរ​ពាក់ព័ន្ធ ក្រុម​អ្នក​ជំនាញ និង​ក្រុម​អ្នក​ធ្វើ​ការ​លើ​សុវត្ថិភាព​របស់​កុមារ ​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ ខណៈ​ពេល​ ដែល​និន្នាការ​ប្រើប្រាស់​អ៊ិនធឺណិត​កើន​ឡើង​យ៉ាង​គំហុក​នា​ពេល​ប៉ុន្មាន​ ឆ្នាំ​ចុង​ក្រោយ​នេះ​ ជា​ពិសេស​គឺ​ចំនួន​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម និង​ប្រើ​ប្រាស់​អ៊ិនធឺណិត​តាម​ទូរសព្ទ​ដៃ​។​ គួរ​ជម្រាប​ថា គ្រាន់​តែ​ពលរដ្ឋ​ខ្មែរ​មាន​ចំនួន​ ១៥​លាន​នាក់ ចំនួន​ទូរសព្ទ​ ដែល​ចរាចរណ៍​ប្រើប្រាស់ គឺ​មាន​ជាង​ដល់​ទៅ​ ២៥​លាន​ឯណោះ។ ​នេះ​បើ​តាម​អាជ្ញាធរ​ពាក់ព័ន្ធ។
 
ទន្ទឹម​នឹង​នេះ មន្ត្រី​ជំនាញ​ខ្មែរ បាន​ត្អូញ​ត្អែ​ថា​លំបាក​ក្របួច​ក​ចាប់​ជន​ល្មើស​ ព្រោះ​ថា​អ្នក​ប្រើ​ប្រាស់​អ៊ិនធឺណិត​ មាន​ច្រើន​ និង​មាន​គ្រប់​ទីកន្លែង ហើយ​ជន​ល្មើស​និងជន​រងគ្រោះ​ក៏​អាច​មាននៅ​គ្រប់​ទិសទី​ផងដែរ។ មួយ​វិញ​ទៀត ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​សេវា​បច្ចេកវិទ្យា​ ISP – Internet Service Provider នៅ​ស្រុក​ខ្មែរ​ ដែល​មាន​ប្រមាណ​ជា​ ៣០​នោះ​ មិន​ទាន់​មាន​វិធាន​ការ​សុវត្ថិភាព​ ដើម្បី​ទប់​ស្កាត់​បទល្មើស​ទាំង​នោះ​ដោយ​ម៉ឺងមាត់​ហ្មត់ចត់​នៅ​ឡើយ​ទេ។ លំបាក​ជាង​នេះ​ទៅ​ទៀត ករណី​រក​ឃើញ​រូប​អាក្រាត​ផ្សេងៗ​ហើយ អាជ្ញាធរ​ខ្មែរ ត្រូវ​រាយការណ៍​ទៅ​ស្ថាប័ន​អន្តរជាតិជាតិ​ និង​ក្រុមហ៊ុន​អន្តរជាតិ ដើម្បី​សុំ​លុប​រូប​នោះ​ចេញ ក៏​ប៉ុន្តែ​ត្រូវ​បំពេញ​លក្ខខណ្ឌ ត្រូវ​ប្រើ​ពេល​យូរ និង​វែង​ឆ្ងាយ ព្រោះថា​ស្ថាប័ន​ទាំង​នោះ​សុទ្ធ​តែ​មាន​មូលដ្ឋាន​នៅ​បរទេស​ ដូច​ជា​នៅ​សហរដ្ឋ​អាមេរិក​ជា​ដើម​។
 
ចំណែក​អ្នក​តំណាង​ពី​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ក៏​បាន​លើក​ឧទាហរណ៍​ចំពោះ​ករណី​បទល្មើស​នា​ពេល​កន្លង​ទៅ មក​ប្រាប់​អ្នកចូល​រួម​ពិភាក្សា​ឲ្យ​ដឹង​ថា មាន​ជន​ល្មើស​ខ្លះ បាន​ប្រើប្រាស់​រូបថត​ស្អាត ដោយ​ក្លែងក្លាយ​យក​រូប​ថត​អ្នក​ដទៃ​ទៅ​ប្រើ​ ដើម្បី​ទាក់ទង​ចិត្ត​ជន​រងគ្រោះ ហើយ​បោក​បញ្ឆោត​ជន​រងគ្រោះ​ឲ្យ​ថត​រូប​ខ្លួន​ឯង​ ដោយ​អាក្រាត​កាយ។ ក្រោយ​មក ជន​ល្មើស​យក​រូប​ថត​នោះ ដើម្បី​គំរាម​ជនរង​​គ្រោះ ជា​ថ្នូរ​នឹង​ការ​រួម​ភេទ ឬ​ថ្នូរ​នឹង​លុយ​កាក់​ជា​ដើម។
 
ប្រឈម​មុខ​នឹង​បទល្មើស​តាម​ប្រព័ន្ធ​អ៊ិនធឺណិត​ ដែល​ជា​ការ​ព្រួយ​បារម្ភ​ អាជ្ញាធរ​ និង​សង្គម​ស៊ីវិល បាន​មូរមាត់​គ្នា​ថា ត្រូវ​តែ​អប់រំ​ដល់​អ្នក​ប្រើប្រាស់​អ៊ិនធឺណិត​ទាំងអស់ ទាំង​ចាស់​ទាំង​ក្មេង​ ឲ្យ​យល់​ដឹង​ពី​ការ​ថែរក្សា​សុវត្ថិភាព​ផ្ទាល់​ខ្លួន។ បើ​តាម​ការ​ដាស់តឿន​របស់​អ្នក​ជំនាញ, អ្នក​ប្រើ​ប្រាស់​អ៊ិនធឺណិត ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​ប្រើប្រាស់​ Video call, Webcam, Bigo Live, Facebook និង​បណ្តាញ​សង្គម​នានា ថា​កុំ​ចេះ​តែ​ដាក់​រូប​ថត​មិន​សម​រម្យ​ ថត​បង្ហាញ​ឬបញ្ចេញ​ភាព​សិចស៊ី​ ​លិច​លើ​លិច​ក្រោម ឬ​ក៏​រូប​ថត​អាក្រាត​ននល​គោក ហើយ​បង្ហោះ​ផ្សាយ​តាម​បណ្តាញ​សង្គម​នោះ​ឡើយ ព្រោះ​ថា​វា​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​ខ្លួន។​
 
យ៉ាងណា​ក៏​ដោយ​ក្តី​ ប្រសិន​បើអ្នក​ប្រើប្រាស់​អ៊ិនធឺណិត​ ប្រទះ​ឃើញ​រូប​ថត ​ឬ​វីដេអូ​អាស​អាភាស​ ដែល​មិន​សម​រម្យ គេ​ត្រូវ​ជូន​ដំណឹង​ទៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេក​វិទ្យា​របស់​ ក្រសួង​មហាផ្ទៃ ឬ​ក៏​រាយការណ៍​អង្គការ​សកម្មភាព​ដើម្បី​កុមារ តាម​រយៈ​គេហទំព័រ www.internethotlinecambodia.org ដោយ​គ្រាន់​តែ​ចម្លង​តំណ​ភ្ជាប់ copy Link របស់​រូបថត​មិន​សមរម្យ​នោះ ដាក់​ចូល​ រួច​ចុច​បញ្ចូន ឬក៏​​ហៅ​ទៅ​ទូរសព្ទ​លេខ​ 1288 ឬ 092 311 511 ។ ចំពោះ​រូបថត​អាសអាភាស​ក្នុង​ហ្វែសបុក ​អ្នក​ប្រើ​ប្រាស់អ៊ិនធឺណិត ក៏​អាច​​រាយការណ៍​ទៅ​ក្រុម​ហ៊ុន​ហ្វែសបុកផ្ទាល់ ឬ​ប្រាប់​​ទៅ​ស្ថាប័ន​ខាងលើ​នេះក៏បាន៕

Source: http://km.rfi.fr/cambodia/-APLE-RFI-Oudom-14-09-2016?ns_campaign=reseaux_sociaux&ns_source=FB&ns_mchannel=social&ns_linkname=editorial&aef_campaign_ref=partage_user&aef_campaign_date=2016-09-14

 

PrevPreviousWomen’s Radio FM102: APLE Cambodia urges relevant parties to prevent child sexual exploitation and abuse អង្គការ​ Aple​ ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទប់ស្កាត់​ការ​រំលោភ​បំពាន​ផ្លូវភេទ​លើ​កុមារ​
NextVOA Khmer Radio: Cambodian children who are using smart phones could become victims of online child sexual exploitation and abuse កុមារ​កម្ពុជា​ដែល​ប្រើ​ប្រាស់​ទូរស័ព្ទ​ទំនើប អាច​ក្លាយ​ជា​ជន​រង​គ្រោះ​នៃ​ការ​រំលោភ​បំពាន​តាម​ប្រព័ន្ធ​អ៊ីនធឺណេតNext

About

At APLE, we protect vulnerable children, prevent abuse, strengthen communities, and inspire meaningful change.

Founded in 2003, APLE has grown from a small initiative into a leading force in the fight against child sexual exploitation and abuse in Cambodia.

Registered with the Ministry of Interior in Cambodia, No. 1599.

Vision

Our vision is a community with robust social and legal justice in which all children are free from sexual exploitation and abuse.

Contact

  • 023 996 351
  • info@aplecambodia.org

Quick Links

  • Annual Report
  • Disrupting Harm Study
  • The Fact
  • Stories of Change

Take Action

  • Report Abuse
  • Donate
  • Get Involved
  • Work with APLE

Copyright ©2025 APLE Cambodia. All rights reserved.

Cookie Consent

Our site uses cookies to enhance your experience and analyze traffic. By clicking "Accept All," you agree to our use of cookies. You can choose to deny or manage your cookie preferences.

Functional Always active
The technical storage or access is strictly necessary for the legitimate purpose of enabling the use of a specific service explicitly requested by the subscriber or user, or for the sole purpose of carrying out the transmission of a communication over an electronic communications network.
Preferences
The technical storage or access is necessary for the legitimate purpose of storing preferences that are not requested by the subscriber or user.
Statistics
The technical storage or access that is used exclusively for statistical purposes. The technical storage or access that is used exclusively for anonymous statistical purposes. Without a subpoena, voluntary compliance on the part of your Internet Service Provider, or additional records from a third party, information stored or retrieved for this purpose alone cannot usually be used to identify you.
Marketing
The technical storage or access is required to create user profiles to send advertising, or to track the user on a website or across several websites for similar marketing purposes.
Manage options Manage services Manage {vendor_count} vendors Read more about these purposes
Manage Preferences
{title} {title} {title}