• 092-311-511
  • info@aplecambodia.org
  • Home
  • About Us
    • Mission & Vision
    • Our Team
    • Impact Reports
    • Recognitions
    • Our Membership
  • Our Work
    • Early Prevention
    • Criminal Justice
    • Victim Support
    • Legal Reforms
    • Hotline
  • Take Action
    • Report Abuse
    • Seek Help
    • Donate
  • Explore
    • Media
      • News Articles
      • Our Insights
      • In the Spotlight
      • Case Stories
    • Resources
      • For Children and Young People
      • For Parents, Caregivers and Educators
      • For Law Enforcement & Justice Professionals
      • Informational Materials
    • Training Guides
    • Research Reports
    • Campaign Materials
    • Online Courses
  • Language
    • kmKhmer
    • en_USEnglish
APLE Logo_Transparent
Report Abuse
  • Home
  • About Us
    • Mission & Vision
    • Our Team
    • Impact Reports
    • Recognitions
    • Our Membership
  • Our Work
    • Early Prevention
    • Criminal Justice
    • Victim Support
    • Legal Reforms
    • Hotline
  • Take Action
    • Report Abuse
    • Seek Help
    • Donate
  • Explore
    • Media
      • News Articles
      • Our Insights
      • In the Spotlight
      • Case Stories
    • Resources
      • For Children and Young People
      • For Parents, Caregivers and Educators
      • For Law Enforcement & Justice Professionals
      • Informational Materials
    • Training Guides
    • Research Reports
    • Campaign Materials
    • Online Courses
  • Language
    • kmKhmer
    • en_USEnglish
APLE Logo_Transparent

VOA Khmer Radio: Cambodian children who are using smart phones could become victims of online child sexual exploitation and abuse កុមារ​កម្ពុជា​ដែល​ប្រើ​ប្រាស់​ទូរស័ព្ទ​ទំនើប អាច​ក្លាយ​ជា​ជន​រង​គ្រោះ​នៃ​ការ​រំលោភ​បំពាន​តាម​ប្រព័ន្ធ​អ៊ីនធឺណេត

  • News Articles
  • September 15, 2016
  • View: 928

អំពើ​កេង​ប្រវ័ញ្ច​ និង​អំពើ​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​កុមារ​តាម​ប្រព័ន្ធអ៊ីន​ធឺណេត​នេះ​ បាន​​ក្លាយ​ជា​ក្តី​បារម្ភថ្មី​មួយ​ទៀត​ដែល​ទាម​ទារ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ ទាំង​សាធារណជន​ អាណាព្យាបាល​របស់​កុមារ​ អជ្ញាធរ​ និង​សង្គម​ស៊ីវិល​ជាដើម​ ​ចាំបាច់​ធ្វើការ​រួមគ្នា​ដើម្បី​ទប់ស្កាត់។​

ស្រប​ពេល​ដែល​បច្ចេក​វិទ្យា​កាន់​តែ​មាន​ភាព​រីក​ចម្រើន​ និង​ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ទំនើប​មាន​ការ​ពេញ​និយម​នោះ​ អំពើ​កេង​ប្រវ័ញ្ច​ និង​អំពើ​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អ៊ីន​ធឺ​ណេត​ បាន​ក្លាយ​ជា​ក្តី​បារម្ភ​ថ្មី​មួយ​ទៀត​ ដែល​ទាម​ទារ​ឲ្យ​ភាគីពាក់ព័ន្ធ​ចាំបាច់​ធ្វើការ​រួម​គ្នា​ដើម្បី​ទប់ស្កាត់​ ។​ ទិន្នន័យ​របស់ FBI រាយការណ៍ថា​ មាន​រូប​ភាព​ចំនួន​៤​លាន​រូបដែល​ពាក់ព័ន្ធនឹង​ការ​រំលោភ​ផ្លូវ​ភេទ កុមារ​ត្រូវ​បាន​លុប​ចេញ​ពី​ប្រព័ន្ធ​អ៊ឺនធឺណេត​ជា​រៀងរាល់ឆ្នាំ​។​

​កុមារ​កម្ពុជា​ដែល​កំពុងប្រើប្រាស់​ទូរស័ព្ទ​ទំនើ​ប​ ​មានអាយុ​ចន្លោះ​ ១២ឆ្នាំ​ ដល់​១៦ឆ្នាំ មក​ពីទី ​ប្រជុំ​ជន​ និងតំបន់ដាច់​ស្រយាល អាច​ក្លាយជា​ជនងាយរងគ្រោះ​នៃ​ការ​រំលោភ​បំពាន​តាម​ប្រព័ន្ធ​អ៊ឺនធឺណេត។​ ចាប់តាំង​ឆ្នាំ២០១៥​ មក​ដល់​បច្ចុប្បន្ន​នេះ​ ​ករណី​ចំនួន៦៣ហើយ​ទាក់ទង​នឹង​រូប​ភាព​អាសអាភាស​របស់​កុមារ​ និង​មនុស្ស​ធំ​នៅលើ​ប្រព័ន្ធអ៊ឺនធឺណេត ដែល​ទទួល​បាន​ការ​រាយការណ៍​ និង​ស៊ើប​អង្កេត នេះ​បើយោង​តាម​ អង្គការសកម្មភាព​ដើម្បី​កុមារ​ហៅ​កាត់​ថា​ APLE នា​ព្រឹក​ថ្ងៃ​ពុធ​នេះ​។​

​កិច្ច​ពិភាក្សា​ជំនាញ​មួយ ស្តី​អំពី​«ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​កេង​ប្រវ័ញ្ច​ និង​អំពើ​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​កុមារ​តាម​ប្រព័ន្ធអ៊ីន​ធឺណេត​» ​នា​ថ្ងៃ​ពុធ​នេះ​ ឲ្យដឹង​ថា បើ​តាម​ទិន្នន័យ​របស់ ​FBI ​រាយការណ៍ថា​ យ៉ាង​ហោច​ណាស់រូប​ភាព​ចំនួន​៤​លាន​រូប​ដែល​ពាក់ព័ន្ធនឹង​ការ​រំលោភ​ផ្លូវ​ ភេទកុមារនៅក្នុង​ពិភពលោក​ ​ត្រូវ​បាន​លុប​ចេញ​ពី​ប្រព័ន្ធ​អ៊ឺនធឺណេត​ ​ជា​រៀងរាល់​ឆ្នាំ​។ ​

អំពើ​កេង​ប្រវ័ញ្ច​ និង​អំពើ​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​កុមារ​តាម​ប្រព័ន្ធអ៊ីន​ធឺណេត​នេះ​ បានក្លាយ​ជា​ក្តី​បារម្ភថ្មី​មួយ​ទៀត​ដែល​ទាម​ទារ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំង​ សាធារណជន​ អាណាព្យាបាល​របស់​កុមារ​ អជ្ញាធរ​ និង​សង្គម​ស៊ីវិល​ជាដើម​ ​ចាំបាច់​ធ្វើការ​រួមគ្នា​ដើម្បី​ទប់ស្កាត់។​

លោក​ សំលៀង​ សីលា​ នាយក​ប្រតិ​បត្តិ​ នៃអង្គការ​សកម្មភាព​ដើម្បី​កុមារ​ហៅ​កាត់​ថា​ APLE ​ដែល​ធ្វើ​ការ​ប្រយុទ្ធ​ប្រឆាំង ​នឹង​ការ​រំលោភ​ផ្លូវ​ភេទលើ​កុមារ​កម្ពុជា​ ឲ្យ​ដឹង​ថា​ នា​ពេល​ចុង​ក្រោយ​នេះ​ ចំនួន​បទល្មើស​រំលោភ​បំពាន​កុមារ​កម្ពុជា​តាម​ប្រព័ន្ធអ៊ឺនធឺណេតមាន​ការ​កើន ​ឡើង​ ដោយសារ​ការ​រំលោភ​បំពាន​កុមារ​ក្រៅ​ប្រព័ន្ធ​អ៊ឺនធឺណេត​ ឬ​ដោយ​ផ្ទាល់​នោះ​ចាប់​ផ្តើម​មាន​ការ​ថយ​ចុះ​។​

«បទល្មើស​រំលោភ​កុមារ​ដោយ​អ្នក​ទេសចរ ​បទល្មើស​រំលោភ​សេពសន្ធវៈ និង​បទល្មើស​ផ្លូវ​ភេទក្រៅ​ ​ ប្រព័ន្ធអ៊ឺនធឺណេត​កំពុង​ធ្លាក់​ចុះ​។ ហើយ​នេះ​ ក៏​ជា​សញ្ញា​ថា​ ជន​ល្មើស​ផ្លាស់​ប្តូរ​វិធីសាស្ត្រ​ក្នុង​ការ​ប្រព្រឹត្តិ​ ទៅ​ជា​លក្ខណៈ​អានាមិក​ក្នុង​ប្រព័ន្ធអ៊ឺនធឺណេតវិញ​ ដែល​ជា​មធ្យោបាយ​មួយ​ ដែល​មាន​សុវត្ថិភាព​ជាង​សម្រាប់​អ្នក​ប្រព្រឹត្តិ​ ​ដែល​អ្នក​អនុវត្ត​ច្បាប់​ត្រូវ​ដេញ​តាម​»។​

លោក​ សំលៀង​ សីលា​ បន្តថា​ បើ​ទោះ​ជា​រូបភាព​ទាំង​នោះ​ត្រូវ​បាន​ដក​ចេញ​ពី​ប្រព័ន្ធ​អ៊ឺនធឺណេត​ហើយ​ យ៉ាង​ណា​ក៏ដោយ​ ក៏ប៉ុន្តែ​លោក​ថា​ វា​ក៏​អាច​មាន​ករណី​រូប​ទាំង​នោះ​ ត្រូវ​បានបង្ហោះ​មក​ប្រព័ន្ធ​អ៊ឺនធឺណេត​វិញ​ដែរ។ ហើយ​នេះ​ គឺ​ជា​ក្តី​បារម្ភ ដែល​ភាគី​ពាក់ព័ន្ធ​ កំពុង​ស្វែង​រក​ដំណោះ​ស្រាយ​បន្ត​។

ជាមួយ​គ្នា​នេះដែរ ​លោកថា ក៏​មាន​ផងដែរ​នូវ​ការលើក​កម្ពស់ ​ការ​យល់​ដឹង​អំពី​ហានិភ័យ​នៃ​ការ​ប្រើប្រាស់​អ៊ីនធឺណេត ដល់​អ្នក​ប្រើ​ប្រាស់​ ព្រម​ទាំង​ណែនាំ​ដល់​អាណាព្យាបាល​កុមារ​ឲ្យ​ឃ្លាំមើល​ និង​រារាំង​កូន​របស់​ពួកគេកុំ​ឲ្យចូល​ទៅក្នុង​វេបសាយ​មិន​ល្អ​នានា​។​

កិច្ច​ពិភាក្សា​ជំនាញ​ស្តី​អំពី​«ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​កេង​ ប្រវ័ញ្ច​ និង​អំពើ​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​កុមារ​តាម​ប្រព័ន្ធអ៊ីន​ធឺណេត​»នេះ​ ធ្វើ​ឡើង​ដើម្បី​កំណត់​យុទ្ធសាស្ត្រ​សំខាន់ៗ​ កត្តា​ប្រឈម និង​ចន្លោះ​ខ្វះ​ខាត​នៃក្រប​ខ័ណ្ឌ​ច្បាប់​ ​ ព្រមទាំង​ឱកាស​ក្នុង​ការ​បង្កើត​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ ដើម្បី​បង្ការ​ និង​ប្រយុទ្ធ​ប្រឆាំង​អំពើ​កេង​ប្រវ័ញ្ច​ និង​អំពើ​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​កុមារ​តាម​ប្រព័ន្ធអ៊ីន​ធឺណេតនៅ​កម្ពុជា ​។

លោកស្រី​ ជូ ប៊ុន​អេង​ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ និង​ជា​អនុ​ប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​ជាតិ​បង្ក្រាប​ការ​ ជួញដូរ​ និង​ផ្លូវ​ភេទ​លើ​ស្ត្រី​និង​កុមារ លើក​ឡើង​ថា​បច្ចេក​វិទ្យា​ បាន​ធ្វើ​ឲ្យ​ជន​ខិល​ខូច​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​លាក់​ព័ត៌មាន ​ និង​សមាសភាព​របស់​ជន​ល្មើ​ស​ទាំង​នោះ​។​ លោកស្រី ថ្លែង​ថា​ការណ៍​នេះ​បាន​បង្ក​ការ​លំបាក​ដល់​អជ្ញាធរ​ក្នុង​ការ​ស៊ើប​អង្កេត​ ការ​បង្ការ​ទប់ស្កាត់ និង​ការ​បង្ក្រាបផងដែរ។​

«ការ​រំលោភ​បំពាន​ដោយ​ផ្ទាល់​មាន​ន័យ​ថាយើង​មើលឃើញ​ ហើយ​យើង​ក៏​អាច​ទទួល​បាន​ព័ត៌មាន​ឆាប់​ និង​បង្ក្រាប​បាន​ឆាប់។ ប៉ុន្តែ​ការ​រំលោភបំពានតាម​ប្រព័ន្ធ​អ៊ឺនធឺណេតនេះ គឺ​ការ​ផ្ញើសារ​ដែល​មាន​ការ​លាក់លៀម​ ដែល​ពេលខ្លះ​ទម្រាំ​តែ​យើង​បាន​ដឹង​ គឺ​គេ​ធ្វើ​រួច​ទៅ​ហើយ។ យើង​គិត​ថា​ការ​ដែល​លុប​រូប​ភាព​ទាំង​នោះ​ចេញ គឺ​ជា​ការ​ងាយ​ស្រួល​ ប៉ុន្តែអ្វី​ដែល​លំបាកគឺ​រូបភាព​ទាំង​នោះ​ បាន​ដិត​ជាប់​រូប​ភាព​រួច​ទៅ​ហើយ។ ហើយ​គេ​អាចទាញ​យក​រូប​ថ្មី​មក​ទៀត​ ដែល​នៅ​តែ​បន្តឲ្យ​មាន​គ្រោះថ្នាក់ទៅដល់​កុមារ»។

លោក​ស្រី​ Amy Crocker អ្នក​សម្រប​សម្រួល​ផ្នែក​អភិវឌ្ឍ​បណ្តាញ​រាយការណ៍​ពិសេស​ នៃ​មូលនីធិ​អ៊ីនហូប​ ដែល​ជា​បណ្តាញ​សាកល​ ធ្វើ​ការ​លើ​បញ្ហា​រំលោភ​បំពាន​ផ្លូវ​ភេទ​កុមារ​តាមប្រព័ន្ធអ៊ឺនធឺណេត​ឲ្យ​ ដឹង​ថា​ មូលនីធិអ៊ីនហូប​បាន​បង្កើត​កម្មវិធី​Internet Hotline ដើម្បី​ឲ្យ​សាធារណជន​អាច​ធ្វើ​ការ​រាយការណ៍​នូវ​ករណី រំលោភ​បំពាន​ផ្លូវ​ភេទ​កុមារ​តាមប្រព័ន្ធអ៊ឺនធឺណេត​នានា​ ដែល​ពួកគេ​បាន​ជួប​ប្រទះ​ ដើម្បី​អាច​ឲ្យ​អជ្ញាធរ​ និង​ស្ថាប័ន​ពាក់​ព័ន្ធ​អាច​ស៊ើប​អង្កេត​ និង​ឈាន​ដល់​ការ​លុប​ករណី​រូប​ភាព​អាសអាភៀស​កុមារ​លើ​ប្រព័ន្ធ​អ៊ឺនធឺណេត​ បាន​។​

ក្រៅអំពី​ការ​រំលោភ​បំពាន​តាម​ប្រព័ន្ធអ៊ីន​ធឺណេត កុមារ​កម្ពុជា​ក៏​រង​គ្រោះ​ក្នុង​ទម្រង់​ផ្សេងៗ​ផង​ដែរ ​ជា​អាទ៍​ ការ​រំលោភ​បំពាន​តាម​ដង​ផ្លូវ​ ​ការ​រំលោភ​បំពានតាម​ទីតាំង​ប្រកប​របរ​ផ្លូវ​ភេទ​ និង​ការ​រំលោភ​បំពាន​នៅ​តាម​ស្ថាប័ន​ ឬ​អង្គការ​សមាគមន៍ជាដើម​៕​

Source: http://khmer.voanews.com/a/online-child-abuse-in-cambodia/3509369.html

PrevPreviousRFI Khmer Radio: 4 million of pornography photos are removed from internet every year រូបថត​អាស​អាភាស​ជាង​៤លាន​សន្លឹក​ត្រូវ​លុប​ចោល​ជា​រៀង​រាល់​ឆ្នាំ
NextNew Hotline Aims to Fight Growing Online Child Sex AbuseNext

About

At APLE, we protect vulnerable children, prevent abuse, strengthen communities, and inspire meaningful change.

Founded in 2003, APLE has grown from a small initiative into a leading force in the fight against child sexual exploitation and abuse in Cambodia.

Registered with the Ministry of Interior in Cambodia, No. 1599.

Vision

Our vision is a community with robust social and legal justice in which all children are free from sexual exploitation and abuse.

Contact

  • 023 996 351
  • info@aplecambodia.org

Quick Links

  • Annual Report
  • Disrupting Harm Study
  • The Fact
  • Stories of Change

Take Action

  • Report Abuse
  • Donate
  • Get Involved
  • Work with APLE

Copyright ©2025 APLE Cambodia. All rights reserved.

Cookie Consent

Our site uses cookies to enhance your experience and analyze traffic. By clicking "Accept All," you agree to our use of cookies. You can choose to deny or manage your cookie preferences.

Functional Always active
The technical storage or access is strictly necessary for the legitimate purpose of enabling the use of a specific service explicitly requested by the subscriber or user, or for the sole purpose of carrying out the transmission of a communication over an electronic communications network.
Preferences
The technical storage or access is necessary for the legitimate purpose of storing preferences that are not requested by the subscriber or user.
Statistics
The technical storage or access that is used exclusively for statistical purposes. The technical storage or access that is used exclusively for anonymous statistical purposes. Without a subpoena, voluntary compliance on the part of your Internet Service Provider, or additional records from a third party, information stored or retrieved for this purpose alone cannot usually be used to identify you.
Marketing
The technical storage or access is required to create user profiles to send advertising, or to track the user on a website or across several websites for similar marketing purposes.
Manage options Manage services Manage {vendor_count} vendors Read more about these purposes
Manage Preferences
{title} {title} {title}