ការគំរាមខាងផ្លូវភេទសំដៅដល់ទង្វើនៃការប្រើប្រាស់រូបភាព ឬសារបែបផ្លូវភេទរបស់កុមារ ក្នុងគោលបំណងគំរាមកុមារអោយធ្វើសកម្មភាពផ្លូវភេទ ឬថតផ្ញើរូបភាពអាក្រាតខ្លួន ឬផ្តល់ប្រាក់ ឬអត្ថប្រយោជន៍ផ្សេងទៀត ជាថ្នូរនឹងការសន្យាមិនចែករំលែក ឬបង្ហោះរូបភាពទាំងនោះអោយអ្នកដទៃបានមើលឃើញ។
ការគំរាមខាងផ្លូវភេទក៏ជាទម្រង់មួយនៃការសម្លុតគំរាមតាមសារ ដែលនរណាម្នាក់គំរាមថានឹងចែករំលែករូបភាពអាក្រាតកាយ ឬវីដេអូផ្លូវភេទរបស់អ្នក លុះត្រាតែអ្នកបំពេញលក្ខខណ្ឌតាមការទាមទាររបស់ពួកគេ។
សូមចាំថា វាមិនមែនជាកំហុសរបស់អ្នកទេ បើទោះបីជាដំបូងអ្នកបានចែករំលែករូបភាពបែបស្និទ្ធស្នាល ឬរូបភាពអាក្រាតកាយ ជាមួយជនគំរាមក៏ដោយ។ ជនគំរាមតែងតែបញ្ឈប់សកម្មភាពនៅពេលពួកគេដឹងថាអ្នកនឹងមិនធ្វើតាមការទាមទាររបស់ពួកគេ។ ប្រសិនបើពួកគេចែករំលែករូបភាព ឬវីដេអូរបស់អ្នកនៅលើអ៊ីនធឺណិត អ្នកអាចរាយការណ៍ទៅអង្គការ APLE ឬវេទិកាអនឡាញបាន ដែលពួកគេនឹងជួយក្នុងការដកយករូបភាពទាំងនោះចេញ ឬរាយការណ៍ទៅនគរបាល ដើម្បីស្នើសុំអន្តរាគមន៍តាមផ្លូវច្បាប់។
Our site uses cookies to enhance your experience and analyze traffic. By clicking "Accept All," you agree to our use of cookies. You can choose to deny or manage your cookie preferences.