ការលួងលោមកុមារក្នុងគោលបំណងផ្លូវភេទសំដៅដល់ទង្វើនៃការទាក់ទង និងបង្កើតទំនាក់ទំនងជាមួយកុមារ ដើម្បីទាញយកទំនុកចិត្ត មិនថាដោយផ្ទាល់ ឬតាមរយៈការប្រើប្រាស់អ៊ីនធឺណិត សម្រាប់គោលបំណងរំលោភបំពានផ្លូវភេទ ដូចជាដើម្បីទទួលបានរូបភាពអាក្រាតកាយ ឬផ្លូវភេទពីកុមារ ឬជួបកុមារដោយផ្ទាល់ ដើម្បីកេងចំណេញខាងផ្លូវភេទ។
ការលួងលោមតាមអ៊ីនធឺណិតកើតឡើងនៅពេលដែលមនុស្សពេញវ័យលួងលោម បោកបញ្ឆោតកុមារណាម្នាក់ដែលមានអាយុក្រោម១៨ឆ្នាំ ឱ្យជឿថាពួកគេមានទំនាក់ទំនងជិតស្និទ្ធ ជាមួយនឹងចេតនាបំពានផ្លូវភេទពួកគេ។ នៅក្នុងប្រទេសមួយចំនួន ទង្វើនេះគឺខុសច្បាប់ ហើយត្រូវតែរាយការណ៍ទៅនគរបាល និង/ឬវេទិកាអនឡាញ ដែលទំនាក់ទំនងត្រូវបានធ្វើឡើង។
Our site uses cookies to enhance your experience and analyze traffic. By clicking "Accept All," you agree to our use of cookies. You can choose to deny or manage your cookie preferences.