សនិ្នដ្ឋាន

អ្នកបានបញ្ចប់វគ្គសិក្សាតាមប្រព័ន្ធអ៊ីនធឺណិតរបស់អង្គការសកម្មភាពដើម្បីកុមារ APLE ស្តីពី “ការការពារកុមារឱ្យមានសុវត្ថិភាពពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត”។

សូមអរគុណចំពោះការចូលរួម! យើងសង្ឃឹមថាអ្នក​ចាប់អារម្មណ៍លើវគ្គសិក្សានេះហើយអ្នកបានរៀនចេះដឹងកាន់តែច្រើនក្នុងការការពារកុមារឱ្យមានសុវត្ថិភាពពីការ​រំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត។

ដូចដែលអ្នកបានសិក្សាស្វែងយល់ពេញមួយវគ្គរួចមកហើយ ការការពារការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត OCSE តម្រូវឱ្យមានគោលវិធីចម្រុះដែលពាក់ព័ន្ធនឹងគ្រប់ផ្នែកនៃសង្គម​រួមទាំង កុមារ សហគមន៍ ឪពុកម្តាយ គ្រូបង្រៀន អ្នកបំពេញភារកិច្ចនានា អ្នកផ្តល់សេវាអ៊ីនធឺណិត មន្រ្តីនគរបាល អ្នកអនុវត្តច្បាប់ មន្ត្រីរដ្ឋាភិបាល និងផ្មែកពាក់ព័ន្ធដទៃទៀត។​​ វាតម្រូវឱ្យមនុស្សគ្រប់គ្នាដឹងអំពីស្ថានភាព យល់ដឹងពីការទទួលខុសត្រូវរបស់ពួកគេ និងខិតខំធ្វើការងារឆ្ពោះទៅរកការបំពេញតួនាទីរបស់ពួកគេដោយធ្វើអ្វីគ្រប់យ៉ាងដែលខ្លួនត្រូវធ្វើ ដើម្បីការពារកុំឲ្យមានការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឹណិតកើតឡើងបាន។

ឥឡូវអ្នកមាន​មធ្យោបាយដើម្បីចូលរួមចំណែក​ក្នុងការថែរក្សាកុមារឱ្យមានសុវត្ថិភាពនៅលើប្រព័ន្ធអ៊ីនធឺណិត។ តទៅទៀត សូមលើកទឹកចិត្តឱ្យអ្នកដទៃធ្វើដូចអ្នកដែរ។

ប្រសិនបើអ្នកបានបញ្ចប់មេរៀនទាំងអស់នៃវគ្គសិក្សានេះ ហើយចង់ទទួលបានវិញ្ញាបនប័ត្រ សូមបន្តទៅការប្រលងធ្វើតេស្តបញ្ចប់វគ្គ។


en_USEnglish
Scroll to Top

Cookie Policy

We use cookies to personalise and improve your browsing experience. By clicking ‘Accept All’, you agree to  the policy.