ហានិភ័យនៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអនឡាញ

Topic Progress:

ហានិភ័យនៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិតអាចត្រូវបានបែងចែកជាបីទម្រង់ដូចខាងក្រោម៖

ហានិភ័យមាតិកា៖ កន្លែងដែលកុមារត្រូវប្រឈមចំពោះស្ថានភាពដែលមិនល្អនិងមិនសមរម្យ។ នេះអាចរួមបញ្ចូលទាំងរូបភាពបែបផ្លូវភេទ រូបភាពអាសអាភាស និងរូបភាពហិង្សារ។​

មើលវីដេអូនេះតាម NetSafe ដើម្បីស្វែងយល់ពីហានិភ័យដែលកុមារអាចនឹងត្រូវប្រឈមតាមអ៊ីនធឺណិត។

ហានិភ័យទំនាក់ទំនង៖ ជាកន្លែងដែលកុមារចូលរួមក្នុងការប្រាស្រ័យទាក់ទងប្រកបដោយគ្រោះថ្នាក់ ដូចជាការទាក់ទងជាមួយមនុស្សពេញវ័យដែលស្វែងរកការទាក់ទងមិនសមរម្យ ឬការស្នើសុំកុមារក្នុងគោលបំណងផ្លូវភេទ ឬជាមួយបុគ្គលដែលព្យាយាមធ្វើឲ្យកុមារម្នាក់ផ្លាស់ប្តូរ ឬបញ្ចុះបញ្ចូលនរណាម្នាក់ឱ្យចូលរួមក្នុងអាកប្បកិរិយាមិនល្អឬគ្រោះថ្នាក់។  

សូមមើលវីដេអូស្តីពីការកេងប្រវ័ញ្ចលើកុមារនិងការការពារកុមារតាមអ៊ីនធឺណិត CEOP ដើម្បីស្វែងយល់បន្ថែមពីរបៀបដែលក្មេងៗត្រូវបានគេលួងលោម​ក្នុង​បំណងផ្លូវភេទ។

ហានិភ័យនៃការប្រព្រឹត្ត៖ ជាអ្វីដែលកុមារប្រព្រឹត្តអាកប្បិរិយាតាមរបៀបមួយដែលរួមចំណែកដល់មាតិកាគ្រោះថ្នាក់ឬទំនាក់ទំនង។ នេះអាចរាប់បញ្ចូលទាំងការបង្ហោះ ឬចែកចាយរូបភាពផ្លូវភេទ រួមទាំងសម្ភារៈដែលពួកគេបានផលិតដោយខ្លួនឯង។​

សូមមើលវីដេអូនេះដោយ Warwickshire ដើម្បីស្វែងយល់បន្ថែមអំពីឥរិយាបទប្រឈមគ្រោះថ្នាក់តាម

ប្រព័ន្ធអ៊ីនធឺណិត។

en_USEnglish
Scroll to Top

Cookie Policy

We use cookies to personalise and improve your browsing experience. By clicking ‘Accept All’, you agree to  the policy.