ស្វាគមន៍មកកាន់មេរៀនទី២

Topic Progress:

ដូចដែលអ្នកបានរៀននៅក្នុងមេរៀនមុន ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត កំពុងមានការកើនឡើង ហើយមានទម្រង់ផ្សេងៗគ្នានៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត​  ដែលកុមារ​ងាយនឹងប្រឈម។ ជនល្មើសផ្លូវភេទកុមារឆ្លៀតទាញប្រយោជន៍ពីអាកប្បកិរិយាខុសៗគ្នារបស់កុមារក៏ដូចជាជាក់លាក់គុណសម្បត្តិនានា នៃការប្រើប្រាស់អ៊ីនធឺណិតសម្រាប់ផលប្រយោជន៍ផ្លូវភេទផ្ទាល់ខ្លួនរបស់ពួកគេ។​

នៅប្រទេសកម្ពុជា ការស្រាវជ្រាវមួយអំពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត​ បានបង្ហាញថា មានកុមារប្រមាណជា ១​ក្នុងចំណោមកុមារ ៦នាក់ បញ្ជាក់ថាមានហានិភ័យ​យ៉ាងហោចណាស់មួយទាក់ទងនឹងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត ដែលចំនួននេះបង្ហាញពីទំហំនៃបញ្ហា និងតម្រូវការបន្ទាន់ដើម្បីដោះស្រាយកត្តាហានិភ័យដល់ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត សម្រាប់កុមារតាមអនឡាញ។​

នៅក្នុងមេរៀននេះ៖

  • អ្នកនឹងរៀនពីអ្វីដែលធ្វើឱ្យកុមារមានហានិភ័យខ្ពស់ចំពោះការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត​ និងរបៀបដែលកុមារត្រូវបានកំណត់ថាជាគោលដៅដោយជនល្មើសផ្លូវភេទលើប្រព័ន្ធអ៊ីនធឺណិត។
  • អ្នកនឹងរៀនពីអ្វីដែលអ្នកអាចធ្វើបានដើម្បីដោះស្រាយហានិភ័យទាំងនេះ ដើម្បីការពារកុមារ​មិនឲ្យរងគ្រោះពីអំពើរកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត។  

en_USEnglish
Scroll to Top

Cookie Policy

We use cookies to personalise and improve your browsing experience. By clicking ‘Accept All’, you agree to  the policy.