
ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត គឺជាបទឧក្រិដ្ឋ ហើយគួរតែត្រូវបានរាយការណ៍!
អ្នកគួរតែរាយការណ៍នៅពេលដែល៖
- នរណាម្នាក់កំពុងព្យាយាមកេងប្រវ័ញ្ចផ្លូវភេទអ្នកតាមអ៊ីនធឺណិត ឬក៏កំពុងធ្វើសកម្មភាពគួរឲ្យសង្ស័យ
- អ្នកត្រូវបានគេអោយឃើញសម្ភារៈរំលោភបំពានលើកុមារ
- អ្នកស្គាល់កុមារម្នាក់ទៀតដែលត្រូវបានគេកេងប្រវ័ញ្ចផ្លូវភេទតាមអ៊ីនធឺណិត
មានវិធីផ្សេងៗគ្នាដែលអ្នកអាចរាយការណ៍អំពី OCSE៖
- នៅក្នុងប្រទេសកម្ពុជា អង្គការសកម្មភាពដើម្បីកុមារបានដាក់ដំណើរការបណ្តាញទូរស័ព្ទរាយការណ៍ពិសេស ២៤/៧ ដែលអាចទាក់ទងបានចំពោះករណីនៃការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ រួមទាំងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអ៊ីនធឺណិត តាមរយៈលេខទូរស័ព្ទ ០៩២-៣១១-៥១១។
- ជម្រើសមួយទៀតគឺត្រូវរាយការណ៍តាមរយៈបណ្តាញរាយការណ៍ពិសេសតាមអ៊ីនធឺណិតរបស់អង្គកការសកម្មភាពដើម្បីកុមារ www.internethotlinecambodia.org ដែលអ្នកអាចរាយការណ៍ដោយអនាមិកលើរឿងណាមួយដែលអ្នកបានឃើញទាក់ទងទៅនឹង OCSE ឬប្រសិនបើអ្នករងផលប៉ះពាល់ដោយផ្ទាល់។
- គេហទំព័រ និងកម្មវិធីមួយចំនួនមានប៊ូតុងរាយការណ៍ផ្ទាល់ខ្លួន ដែលអ្នកអាចរាយការណ៍ពីរឿងដែលប្រមាថមើលងាយដោយផ្ទាល់ ហើយបន្ទាប់មកគេហទំព័រនោះនឹងធ្វើការលុបរឿងនោះចេញ។ ជាធម្មតា ពួកគេអាចរកឃើញវានៅជាប់នឹងមាតិកាដែលបានបង្ហាញ ឬតាមរយៈការកំណត់។
- ប៉ូលីសក្នុងតំបន់ក៏គួរតែត្រូវបានទាក់ទងផងដែរ ប្រសិនបើមាននរណាម្នាក់រំលោភបំពានអ្នក ហើយកេងប្រវ័ញ្ចអ្នកតាមអ៊ីនធឺណិត។
ការប្រាប់នរណាម្នាក់ថាអ្នកត្រូវបានប៉ះពាល់ ឬមើលឃើញ OCSE អាចជាការពិបាកជាទីបំផុត។ ប៉ុន្តែវាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការធ្វើដូច្នេះ។
ការរាយការណ៍អំពី OCSE អាច៖
- បញ្ឈប់ការកេងប្រវ័ញ្ច និងទប់ស្កាត់ជនល្មើសមិនឱ្យធ្វើបាបអ្នកដទៃ
- ជួយផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងទុកឲ្យជនល្មើសទទួលខុសត្រូវចំពោះសកម្មភាពរបស់ពួកគេ
- ធ្វើអោយអ៊ីនធឺណិតកាន់តែមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ទាំងអស់
អ្នកអាចរាយការណ៍មកកាន់យើងបានតាមរយៈ https://aplecambodia.org/reportabuse/
Previous TopicNext Topic