
ការបិទចោល (Block) នរណាម្នាក់ដែលធ្វើសកម្មភាពមិនសមរម្យ ឬការបិទចោលមាតិកាដែលមិនចង់បាន គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាព ដើម្បីការពារការប្រឈមរបស់អ្នកចំពោះហានិភ័យតាមអ៊ីនធឺណិត។ អ្នកមិនចាំបាច់រង់ចាំរហូតទាល់តែមានការរំលោភបំពាន ទើបធ្វើការបិទចោលពួកគេនោះទេ។ ប្រសិនបើនរណាម្នាក់ធ្វើឱ្យអ្នកមានអារម្មណ៍មិនស្រួល ឬធ្វើឱ្យអ្នកមានអារម្មណ៍សង្ស័យពីចេតនាពិតរបស់ពួកគេ កុំស្ទាក់ស្ទើរក្នុងការប្រើប៊ូតុងបិទចោល។
កម្មវិធីប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនងសង្គម ក៏ដូចជាទម្រង់នៃការលេងល្បែង និងកម្មវិធីផ្សាយផ្ទាល់ដែលភ្ជាប់អ្នកទៅមនុស្សម្នាផ្សេងទៀត ទាំងអស់នោះសុទ្ធតែមានជម្រើសដែលអ្នកអាចសម្រេចចិត្តថាអ្នកមិនចង់អោយនរណាម្នាក់អាចទាក់ទងមកអ្នកបាន មើលព័ត៌មានរបស់ពួកគេ ឬពួកគេមើលព័ត៌មានរបស់អ្នក។
អ្នកគួរតែប្រើប៊ូតុងបិទចោលនៅពេលដែល៖
- នរណាម្នាក់កំពុងរំខានអ្នកនៅតាមអ៊ីនធឺណិតជាមួយសារ និងរឿងរ៉ាវដែលអ្នកមិនចង់ដឹង
- នរណាម្នាក់កំពុងបញ្ចេញរឿងដែលអ្នកមិនចង់ឃើញ និងឃើញវាជាការរំខាន
Previous TopicNext Topic