២.៥ ផលជះនៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអនឡាញ

Topic Progress:

បើទោះបីជាគ្មានការទាក់ទងរាងកាយដោយផ្ទាល់ក៏ដោយ ផលប៉ះពាល់នៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត អាចមានលក្ខណៈធ្ងន់ធ្ងរដូចនៅក្រៅអ៊ីនធឺណិតដែរ។

សញ្ញាណទូទៅនៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ដែលជះឥទ្ធិពលអវិជ្ជមានដល់កុមាររួមមាន៖

  • បន្ទោសខ្លួនឯង និងបន្ទាបតម្លៃខ្លួនឯង
  • ការថប់បារម្ភ/ការភ័យខ្លាច
  • ការបាក់ទឹកចិត្ត
  • ការបង្កគ្រោះថ្នាក់ដោយខ្លួនឯង
  • វិបល្លាសភាពតានតឹងក្រោយការប៉ះទង្គិចផ្លូវចិត្ត
  • សុបិន្តអាក្រក់ និងគេងមិនលក់
  • អស់កម្លាំង
  • ការប្រើប្រាស់អ៊ីនធឺណិតហួសកំរិត
  • បញ្ហានៅសាលា
  • មិនចូលរៀនជាញឹកញាប់
  • មានបញ្ហាក្នុងការបរិភោគ
  • មានអារម្មណ៍ថាមិនស្រួលនៅមុខកាមេរ៉ា
  • មានអាកប្បកិរិយាបែបលាក់លៀម
  • ទទួលរងរំលោភបំពាន
  • មានការលំបាកក្នុងការចូលរួមសកម្មភាព និងទំនាក់ទំនងក្នុងសង្គមជាមួយមិត្តភក្តិ

ចូរចងចាំថាកុមារមិនត្រូវបានស្តីបន្តោសចំពោះការរំលោភបំពាននោះទេ!

ទោះបីជាកុមារបានចូលរួមនៅក្នុងសកម្មភាពនោះក៏ដោយ ក៏វាមិនមែនជាកំហុសរបស់ពួកគេដែរ។ ជនល្មើសគឺជាមនុស្សតែម្នាក់គត់ដែលឆ្លៀតយកផលប្រយោជន៍ពីស្ថានភាពនោះដើម្បីប្រយោជន៍ផ្ទាល់ខ្លួនរបស់គេ។

ការប្រាប់នរណាម្នាក់ និងស្វែងរកជំនួយ មានសារៈសំខាន់ក្នុងការស្តារឡើងវិញនូវជីវិតដែលមានសុខភាពល្អ និងស្រស់បំព្រងរបស់កុមារ។

en_USEnglish
Scroll to Top

Cookie Policy

We use cookies to personalize and improve your browsing experience. By clicking ‘Accept All’, you agree to  the policy.