២.៣ ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអនឡាញ – ទម្រង់

Topic Progress:

ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអនឡាញមានច្រើនទម្រង់ ហើយភាគច្រើនការកេងប្រវ័ញ្ចផ្លូវភេទលើកុមារមិនទាក់ទងដោយផ្ទាល់រវាងជនល្មើស និងកុមារដែលជាប់ពាក់ព័ន្ធនោះឡើយ។ វាអាចកើតឡើងចំពោះទាំងក្មេងប្រុសនិងក្មេងស្រី និងទាំងក្មេងដែលមានអាយុតិច និងច្រើន។ វាអាចកើតឡើងដោយមនុស្សចម្លែកតាមអនឡាញ ក៏ដូចជាមនុស្សដែលនៅក្នុងរង្វង់ជិតស្និទ្ធរបស់កុមារដូចជាសមាជិក មិត្តភក្តិ ឬក្រុមគ្រួសាររបស់កុមារ។

ខាងក្រោមនេះគឺជាការពិពណ៌នាអំពីទំរង់សំខាន់ៗនៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអនឡាញ៖

ការលួងលោមតាមប្រព័ន្ធអ៊ីនធឺណិត

ការលួងលោមតាមប្រព័ន្ធអ៊ីនធឺណិត គឺនៅពេលដែលមនុស្សម្នាក់ប្រើការប្រាស្រ័យទាក់ទងតាមអ៊ីនធឺណិត ដើម្បីបង្កើតទំនាក់ទំនងជាមួយកុមារ និងទទួលបានការជឿទុកចិត្តពីកុមារ ដើម្បីកេងប្រវ័ញ្ចកុមារក្នុងគោលបំណងផ្លូវ     ភេទ។ ជនល្មើសផ្លូវភេទលើកុមារនឹងប្រើបច្ចេកទេសនេះដើម្បីទទួលបានសម្ភារៈផ្លូវភេទពីកុមារតាមអ៊ីនធឺណិត និង/ ឬរៀបចំជួបជាមួយកុមារដោយផ្ទាល់ដើម្បីរំលោភបំពានផ្លូវភេទពួកគេ។

ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមរយៈកម្មវិធីផ្សាយផ្ទាល់តាមអ៊ីនធឺណិត

ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមរយៈការផ្សាយផ្ទាល់ គឺជាការប្រើប្រាស់កម្មវិធីវីដេអូផ្សាយផ្ទាល់នូវសកម្មភាពកុមារក្នុងស្ថានភាពផ្លូវភេទ។ វាច្រើនតែពាក់ព័ន្ធនឹងជនល្មើសដែលរៀបចំពេលវេលា ឱ្យកុមារចូលរួមសកម្មភាពផ្លូវភេទហើយពេលខ្លះជនល្មើសតម្រូវឲ្យបង់ប្រាក់ឱ្យកុមារ ឬអ្នកសមគំនិតសម្រាប់សកម្មភាពផ្សាយផ្ទាល់នេះ។

ការផ្ញើសារបែបផ្លូវភេទ

ការបញ្ជូនសារបែបផ្លូវភេទគឺជាសកម្មភាពនៃការបញ្ជូន ឬទទួលរូបភាពអាសអាភាសពីខ្លួនឯងទៅមនុស្សម្នាក់    ទៀត។ ការបញ្ជូនសារបែបផ្លូវភេទពេលខ្លះត្រូវបានធ្វើដោយស្ម័គ្រចិត្តឬបន្ទាប់ពីការគំរាមកំហែងដាក់សម្ពាធ ឧបាយកល និង/ឬការបង្ខិតបង្ខំពីមនុស្សម្នាក់ទៀត។ 

ការគំរាមខាងផ្លូវភេទតាមអ៊ីនធឺណិត

ការគម្រាមកំហែងផ្លូវភេទតាមអ៊ីនធឺណិត គឺជាការប្រើប្រាស់រូបភាពផ្លូវភេទរបស់កុមារដើម្បីគម្រាមកំហែងកុមារឲ្យផ្ញើប្រាក់ ឬដើម្បីទទួលបានការចូលរួមសកម្មភាពផ្លូវភេទដោយផ្ទាល់ ឬតាមរយៈការបញ្ជូនសម្ភារៈផ្លូវភេទ ឬរូបភាពបែបផ្លូវភេទថែមទៀតតាមអ៊ីនធឺណិត។ រូបភាពទាំងនោះ ត្រូវបានបង្កើតឡើងដោយកុមារ ដោយស្ម័គ្រចិត្តក្នុងកំឡុងពេលនៃការបញ្ជូនសារបែបផ្លូវភេទ។

រូបភាព និងសម្ភារៈរំលោភបំពានផ្លូវភេទកុមារ

រូបភាពនិងសម្ភារៈរំលោភបំពានផ្លូវភេទកុមារ គឹសំដៅលើរាល់សម្ភារៈដូចជាវីដេអូ រូបថត អត្ថបទផ្លូវភេទ ឬសូម្បីតែសំលេងដែលទាក់ទងនឹងកុមារក្នុងស្ថានភាពផ្លូវភេទ ឬផ្តោតលើប្រដាប់ភេទរបស់កុមារ។

ការដាក់អោយកុមារឃើញរូបភាពអាសអាភាស

ការនាំឲ្យកុមារឃើញនូវសម្ភារៈអាសអាភាស ជារឿយៗត្រូវបានប្រើដោយជនល្មើសផ្លូវភេទលើកុមារដើម្បីជាមធ្យោបាយធ្វើឱ្យកុមារស៊ាំទៅនឹងសកម្មភាពផ្លូវភេទ និងជម្រុញទឹកចិត្តកុមារឲ្យផលិតសម្ភារៈផ្លូវភេទដោយខ្លួនឯង។ ជាធម្មតា វាជាផ្នែកមួយនៃដំណើរការលួងលោមរបស់ជនល្មើស។

en_USEnglish
Scroll to Top

Cookie Policy

We use cookies to personalize and improve your browsing experience. By clicking ‘Accept All’, you agree to  the policy.