២.១ យល់ដឹងអំពីការកេងប្រវ័ញ្ច

Topic Progress:

ការកេងប្រវ័ញ្ចគឺជាអំពើមួយដែលមនុស្សម្នាក់ប្រព្រឹត្តចំពោះមនុស្សម្នាក់ទៀតដោយភាពអយុត្តិធម៌ ឬក្នុងផ្លូវខុស ដើម្បីទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន។ ឧទាហរណ៍នៃអាកប្បកិរិយាកេងប្រវ័ញ្ចរួមមានអំពើដែលជនម្នាក់កំពុង ផ្តល់ប្រាក់ទៅឱ្យអ្នកដែលមិនអាចបដិសេធដើម្បីជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួន ឬប្រើឧបាយកល ឬការគំរាមកំហែងដើម្បីផលចំណេញខ្លួនឯង។

កុមារអាចងាយរងគ្រោះពីការកេងប្រវ័ញ្ចព្រោះថា មនុស្សខ្លះនឹងឆ្លៀតយកប្រយោជន៍ពីភាពក្មេងវ័យរបស់កុមារ ភាពខ្វះសមត្ថភាពក្នុងការបដិសេធ ឬមានការយល់ច្រលំពីស្ថានភាពណាមួយរបស់កុមារ ដើម្បីផលចំណេញផ្ទាល់ខ្លួន។ ជាឧទាហរណ៍ ការកេងប្រវ័ញ្ចលើកុមារ គឺការបង្ខំឱ្យកុមារធ្វើការងារធ្ងន់ជាទម្រង់ពលកម្មកុមារជាដើម។ នេះគឺជាស្ថានភាពមួយដែលធ្វើឱ្យប៉ះពាល់ដល់កុមារ ហើយកុមារគ្មានសមត្ថភាពក្នុងការបដិសេធខណៈដែលនយោជកកំពុងបានប្រយោជន៍ពីការងារនោះ។

នៅពេលដែលផលប្រយោជន៍ផ្ទាល់ខ្លួនដែលកើតចេញពីការកេងប្រវ័ញ្ចបែបផ្លូវភេទ វានឹងក្លាយជាការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ឧទាហរណ៍ ពេស្យាចារកុមារ។ ប្រសិនបើសកម្មភាពនៃការកេងប្រវ័ញ្ចផ្លូវភេទកើតឡើងតាមអ៊ីនធឺណិត ឬតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន វានឹងត្រូវបានចាត់ទុកថាជាការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអនឡាញ។

en_USEnglish
Scroll to Top

Cookie Policy

We use cookies to personalize and improve your browsing experience. By clicking ‘Accept All’, you agree to  the policy.