
សូមស្វាគមន៍មកកាន់មេរៀនទីពីរនៃវគ្គសិក្សារបស់យើង“ ការការពារខ្លួនខ្ញុំ និងអ្នកដទៃពីហានិភ័យតាមប្រព័ន្ធអ៊ីនធឺណិត”។ នៅក្នុងមេរៀនមុន យើងបានរៀនអំពីសកម្មភាពមួយចំនួនតាមអ៊ីនធឺណិត និងរបៀបដែលយើងត្រូវដឹងអំពីព័ត៌មានប្រភេទណាដែលយើងគួរចែករំលែកដើម្បីឱ្យមានសុវត្ថិភាព។
នៅក្នុងមេរៀននេះ យើងនឹងផ្តោតលើ៖
- ហានិភ័យនៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអ៊ីនធឺណិត ដើម្បីស្វែងយល់កាន់តែច្បាស់ពីទម្រង់ផ្សេងៗគ្នា និងផលប៉ះពាល់របស់វាចំពោះកុមារ ។
សូមកត់សម្គាល់ថាមេរៀននេះនឹងទាក់ទងប្រធានបទដែលមានលក្ខណៈរសើប។ ក្នុងករណីមានការព្រួយបារម្ភណ៍ សូមស្វែងរកមនុស្សពេញវ័យដែលអាចទុកចិត្តដើម្បីទទួលបានការគាំទ្របន្ថែម។