
សកម្មភាពតាមអនឡាញរបស់យើងមួយចំនួនធំផ្ដោតលើវេទិកា និងកម្មវិធីជាច្រើនផ្សេងៗដែលរួមមាន៖ វេទិកាបណ្ដាញទំនាក់ទំនងសង្គម ការប្រើប្រាស់នូវវេបប្រៅសឺ (web browsers) និងមធ្យោបាយស្វែងរក (search engines) វេទិកាហ្គេមតាមអនឡាញ និងកម្មវិធីផ្សាយផ្ទាល់ និងវីដេអូ។
តើអ្នកគិតថាកម្មវិធីប៉ុន្មានខាងក្រោមដែលអ្នកស្គាល់?
ប្រសិនបើអ្នកស្គាល់ ៣ ឬតិចជាង៣៖ អ្នកហាក់បីដូចជាទើបតែស្គាល់ប្រព័ន្ធអ៊ីនធឺណិតតែប៉ុណ្ណោះ។ អ្នកត្រូវប្រាកដថាអ្នកចាប់ផ្ដើមប្រើប្រាស់វាប្រកបដោយសុវត្ថិភាព ហើយអ្នកមានការប្រយ័ត្នប្រយែងចំពោះហានិភ័យ និងចំនុចសុវត្ថិភាពផ្សេងៗតាមប្រព័ន្ធអនឡាញ
ប្រសិនបើអ្នកស្គាល់ពី ៤ ទៅ៦៖ អ្នកហាក់បីដូចជាស្គាល់ច្បាស់អំពីអ្វីដែលអ៊ីនធឺណិតអាចផ្ដល់ឲ្យ ប៉ុន្តែតើអ្នកប្រាកដទេថាអ្នកដឹងអំពីរបៀបប្រើប្រាស់កម្មវិធីទាំងនេះប្រកបដោយសុវត្ថិភាព? ការពារខ្លួនអ្នកដោយសិក្សាអំពីវិធានការសុវត្ថិភាពផ្សេងៗរបស់កម្មវិធីតាមអនឡាញនីមួយៗ។
ប្រសិនបើអ្នកស្គាល់លើសពី៧៖ អស្ចារ្យ! បទពិសោធរបស់អ្នក និងពេលវេលាដែលអ្នកចំណាយទៅលើអ៊ីនធឺណិត គឺពិតជាគួរឲ្យចាប់អារម្មណ៍។ នេះក៏ជាមូលហេតុដែលអ្នកគួរតែដឹងអំពីអ្វីដែលត្រូវធ្វើដើម្បីរក្សាសុវត្ថិភាពរបស់អ្នកតាមប្រព័ន្ធអនឡាញផងដែរ។
ទោះបីជាអ្នកទើបតែចាប់ផ្ដើមប្រើប្រាស់អ៊ីនធឺណិត ឬប្រើប្រាស់អ៊ីនធឺណិតយូរមកហើយក៏ដោយ វានៅតែមានសារៈសំខាន់សម្រាប់ការធ្វើអ្វីមួយប្រកបដោយសុវត្ថិភាព ហើយអ្នកដឹងអំពីអ្វីដែលត្រូវធ្វើដើម្បីបញ្ចៀសពីហានិភ័យផ្សេងៗតាមប្រព័ន្ធអនឡាញ។
Previous TopicNext Topic